អ៊ីព្រហ៊ីមក្រាបចុះ អោនមុខដល់ដី គាត់អស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះ អាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសំរាលកូនបានឬ?»។
យ៉ូប 9:23 - អាល់គីតាប ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាល ឲ្យមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះ ទ្រង់សើចចំអកឲ្យគេ នៅពេលដែលគេវេទនា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើសេចក្ដីវេទនាណានាំឲ្យស្លាប់ភ្លាម ព្រះអង្គនឹងសើចឡក ដល់សេចក្ដីល្បងល របស់មនុស្សឥតទោស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាល ឲ្យមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះ ព្រះអង្គសើចចំអកឲ្យគេ នៅពេលដែលគេវេទនា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាសេចក្ដីវេទនាណានាំឲ្យស្លាប់ភ្លាម នោះទ្រង់នឹងសើចឡក ដល់សេចក្ដីល្បងលរបស់មនុស្សឥតទោស |
អ៊ីព្រហ៊ីមក្រាបចុះ អោនមុខដល់ដី គាត់អស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះ អាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសំរាលកូនបានឬ?»។
ខ្ញុំមកជម្រាបរឿងនេះជូនស្តេចហើយ ព្រោះប្រជារាស្ត្របានធ្វើឲ្យខ្ញុំភ័យបារម្ភ។ ខ្ញុំនឹកថា ប្រសិនបើខ្ញុំមកជម្រាបស្តេច ប្រហែលជាស្តេចធ្វើតាមពាក្យរបស់ខ្ញុំ ដែលជាអ្នកបម្រើរបស់ស្តេច។
ខ្ញុំនឹកថា សំដីរបស់ស្តេចពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតស្តេចប្រៀបដូចជាម៉ាឡាអ៊ីកាត់របស់អុលឡោះ ស្តេចស្គាល់ល្អស្គាល់អាក្រក់។ សូមអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចនៅជាមួយស្តេច!»។
ពេលនោះ អ៊ីព្លេសហ្សៃតនចាកចេញពីអុលឡោះតាអាឡាទៅ ហើយធ្វើឲ្យអៃយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីក្បាលរហូតដល់ចុងជើង។
អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរ ស្រែកអង្វរអុលឡោះពីទីក្រុង ប៉ុន្តែ ទ្រង់ធ្វើព្រងើយ មិនដាក់ទោសអ្នកដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។
សូមអ្នកគិតមើលចុះថា តើមនុស្សស្លូតត្រង់ដែលវិនាសសូន្យ ហើយមនុស្សសុចរិតដែលអន្តរាយឬទេ?
អុលឡោះមិនបោះបង់ចោល មនុស្សគ្មានកំហុសឡើយ ហើយទ្រង់ក៏មិនពង្រឹងអំណាចរបស់ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
ព្រោះតែទ្រង់ គេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលា ហើយគេចាត់ទុកយើងខ្ញុំ ដូចជាចៀមដែលត្រូវយកទៅសម្លាប់ ។
ប្រជាជនរបស់យើង ត្រូវរងទុក្ខវេទនាជាពុំខាន ប្រសិនបើអំណាចត្រូវរលាយបាត់ទៅហើយ នោះតើនៅសល់អ្វីទៀត? - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។