ទ្រង់បង្ក្រាបសមុទ្រ ដោយសារអំណាចរបស់ទ្រង់។ ទ្រង់កំទេចសត្វដ៏សំបើមនៅក្នុងសមុទ្រ ដោយសារតម្រិះរបស់ទ្រង់។
យ៉ូប 9:13 - អាល់គីតាប ពេលទ្រង់ខឹងហើយ ទ្រង់មិនប្រែចិត្តទេ ទ្រង់បង្ក្រាបសត្វសំបើមនៅក្នុងសមុទ្រ និងបរិវាររបស់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះមិនព្រមដកសេចក្ដីក្រោធទៅវិញទេ ឯពួកជំនួយដែលមានចិត្តអួតអាង គេត្រូវក្រាបចុះនៅក្រោមព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអង្គព្រះពិរោធហើយ ព្រះអង្គមិនប្រែព្រះហឫទ័យទេ ព្រះអង្គបង្ក្រាបសត្វសម្បើមនៅក្នុងសមុទ្រ និងបរិវាររបស់វា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់មិនព្រមដកសេចក្ដីក្រោធទ្រង់ទៅវិញទេ ឯពួកជំនួយដ៏មានចិត្តអួតអាង គេត្រូវក្រាបចុះនៅក្រោមទ្រង់ |
ទ្រង់បង្ក្រាបសមុទ្រ ដោយសារអំណាចរបស់ទ្រង់។ ទ្រង់កំទេចសត្វដ៏សំបើមនៅក្នុងសមុទ្រ ដោយសារតម្រិះរបស់ទ្រង់។
“ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ មានអ្នកខ្លះកើតនៅស្រុកអេស៊ីប អ្នកខ្លះកើតនៅស្រុកបាប៊ីឡូន ខ្លះទៀតនៅស្រុកភីលីស្ទីន ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី”
ទ្រង់បានជាន់ និងសម្លាប់នាគរាជ ទ្រង់បានកំចាត់កំចាយខ្មាំងសត្រូវ ដោយសារអំណាចដ៏ខ្លាំងក្លារបស់ទ្រង់។
ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារឲ្យ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។
ហេតុនេះហើយបានជាអុលឡោះតាអាឡា ខឹងទាស់នឹងប្រជារាស្ត្ររបស់ទ្រង់ ទ្រង់លើកដៃ វាយប្រហារពួកគេ ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅពាសពេញតាមដងផ្លូវ។ ទោះបីយ៉ាងនេះក្ដី កំហឹងរបស់ ទ្រង់នៅតែមិនស្ងប់ដែរ ទ្រង់លើកដៃគំរាមពួកគេដដែល។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សំដែងអំណាច! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ អំណាចទ្រង់ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សំបើមនោះ។