យ៉ូប 8:19 - អាល់គីតាប មនុស្សទមិឡរមែងទទួលផលបែបនេះ ហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ នេះហើយជាផលដែលកើតពីផ្លូវរបស់វា រួចមកមានផ្សេងទៀតពន្លកចេញពីដីឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សទមិឡរមែងទទួលផលបែបនេះ ហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល នេះហើយជាផលដែលកើតពីផ្លូវរបស់វា រួចមកមានផ្សេងទៀតពន្លកចេញពីដីឡើង |
អុលឡោះមិនបោះបង់ចោល មនុស្សគ្មានកំហុសឡើយ ហើយទ្រង់ក៏មិនពង្រឹងអំណាចរបស់ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
គឺអុលឡោះទេតើ ដែលជាចៅក្រមវិនិច្ឆ័យទោស ទ្រង់ដាក់ទោសអ្នកនេះ ហើយលើកលែងទោសអ្នកនោះ។
ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថា គឺយើងនេះហើយជាអុលឡោះតាអាឡា។ យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗឲ្យលូតខ្ពស់ឡើង។ យើងធ្វើឲ្យដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើឲ្យដើមឈើក្រៀមស្ងួត ត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាអុលឡោះតាអាឡា យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ»។
កុំនឹកស្មានថាខ្លួនមានអ៊ីព្រហ៊ីមជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះអាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅអ៊ីព្រហ៊ីមបានដែរ។
ទ្រង់លើកមនុស្សកំសត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជដ៏រុងរឿង ដ្បិតអុលឡោះតាអាឡាបានតែងតាំងគ្រឹះនៃផែនដី ហើយទ្រង់ដាក់ពិភពលោក នៅលើគ្រឹះនេះ។