យើងបានកំណត់ព្រំដែនឲ្យសមុទ្រ យើងបានទប់សមុទ្រជាប់ ដូចបិទទ្វារ និងខ្ទាស់រនុក។
យ៉ូប 41:14 - អាល់គីតាប តើនរណាហ៊ានបើកមាត់របស់វា? ដ្បិតវាមានធ្មេញគួរឲ្យស្ញែងខ្លាចណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាអាចនឹងបើកមាត់វាបាន? ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាហ៊ានបើកមាត់របស់វា? ដ្បិតវាមានធ្មេញគួរឲ្យស្ញែងខ្លាចណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាអាចនឹងបើកមាត់វាបាន ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច |
យើងបានកំណត់ព្រំដែនឲ្យសមុទ្រ យើងបានទប់សមុទ្រជាប់ ដូចបិទទ្វារ និងខ្ទាស់រនុក។
ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំ អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ ដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្ដាតរបស់គេជាដាវដ៏មុត។
ឱអុលឡោះអើយ សូមកាច់បំបាក់ធ្មេញរបស់ពួកគេ! អុលឡោះតាអាឡាអើយ សូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ!
ជនប្រភេទខ្លះមានធ្មេញមុតដូចដាវ ថ្គាមដូចកាំបិត គេប្រុងតែត្របាក់លេបមនុស្សទុគ៌តឲ្យវិនាសសូន្យពីផែនដី ហើយលុបបំបាត់មនុស្សក្រីក្រឲ្យអស់ពីចំណោមមនុស្សលោក។
ជីវិតរបស់អ្នកនឹងរសាត់បាត់ទៅ ដូចទ្វារដែលបែរទៅរកផ្លូវត្រូវគេបិទ ដូចសំឡេងត្បាល់កិនដែលឮកាន់តែខ្សោយទៅៗ ដូចសំឡេងបក្សាបក្សីស្ងាត់សូន្យទៅវិញ និងដូចសំឡេងស្ត្រីចំរៀងទាំងអស់ចុះខ្សោយ។
បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកំទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។