Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 12:4 - អាល់គីតាប

4 ជីវិត​របស់​អ្នក​នឹង​រសាត់​បាត់​ទៅ ដូច​ទ្វារ​ដែល​បែរ​ទៅ​រក​ផ្លូវ​ត្រូវ​គេ​បិទ ដូច​សំឡេង​ត្បាល់​កិន​ដែល​ឮ​កាន់​តែ​ខ្សោយ​ទៅៗ ដូច​សំឡេង​បក្សា‌បក្សី​ស្ងាត់​សូន្យ​ទៅ​វិញ និង​ដូច​សំឡេង​ស្ត្រី​ចំរៀង​ទាំង​អស់​ចុះ​ខ្សោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 រីឯ​ទ្វារ​ទាំងពីរ​តាម​ផ្លូវតូច​ក៏​បិទ សំឡេង​ត្បាល់កិន​ក៏​ថយចុះ​; គេ​នឹង​ក្រោកឡើង​ដោយសារ​សំឡេង​បក្សាបក្សី ហើយ​អ្នកចម្រៀង​ស្រី​ទាំងអស់​ក៏​ចុះខ្សោយ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ហើយ​ទ្វារ​ដែល​នៅ​តាម​ផ្លូវ​ត្រូវ​បិទ ជា​ពេល​ដែល​អន់​ឮ​សូរ​ត្បាល់​កិន ហើយ​ក៏​ស្ទុះ​ក្រោក​ឡើង​ដោយ​ឮ​សំឡេង​សត្វ​ហើរ​យំ ហើយ​អស់​ទាំង​សំឡេង​កូន​ស្រី​ដែល​ច្រៀង​ត្រូវ​ចុះ​ខ្សោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ជីវិត​របស់​អ្នក​នឹង​រសាត់​បាត់​ទៅ ដូច​ទ្វារ​ដែល​បែរ​ទៅ​រក​ផ្លូវ​ត្រូវ​គេ​បិទ ដូច​សំឡេង​ត្បាល់​កិន​ដែល​ឮ​កាន់​តែ​ខ្សោយ​ទៅៗ ដូច​សំឡេង​បក្សា‌បក្សី​ស្ងាត់​សូន្យ​ទៅ​វិញ និង​ដូច​សំឡេង​ស្ត្រី​ចម្រៀង​ទាំង​អស់​ចុះ​ខ្សោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ហើយ​ទ្វារ​ដែល​បើក​ទៅ​ឯ​ថ្នល់​ត្រូវ​បិទ ជា​ពេល​ដែល​អន់​ឮ​សូរ​ត្បាល់​កិន កាល​គេ​ស្ទុះ​ក្រោក​ឡើង ដោយ​ឮ​សំឡេង​សត្វ​ហើរ​យំ ហើយ​អស់​ទាំង​ពួក​ស្រីៗ​ដែល​ធ្លាប់​ច្រៀង​ត្រូវ​ទាប​ថោក​វិញ

សូមមើលជំពូក ចម្លង




សាស្តា 12:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត‌សិប​ឆ្នាំ​ហើយ ខ្ញុំ​លែង​ដឹង​រស​ជាតិ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ ខ្ញុំ​លែង​ដឹង​រស​ជាតិ​អាហារ និង​ស្រា​ដែល​ខ្ញុំ​ទទួល​ទាន​ហើយ ខ្ញុំ​ក៏​ស្តាប់​សំឡេង​អ្នក​ចំរៀង​ប្រុស​ស្រី​លែង​ឮ​ដែរ។ ដូច្នេះ មិន​បាច់​ឲ្យ​ខ្ញុំ​ទៅ​នាំ​តែ​អំពល់​ទុក្ខ​ស្តេច​ឡើយ។


តើ​នរណា​ហ៊ាន​បើក​មាត់​របស់​វា? ដ្បិត​វា​មាន​ធ្មេញ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។


ចូរ​យក​ត្បាល់​ពីរ​មក​កិន​ម្សៅ ចូរ​យក​ស្បៃ​ចេញ​ពី​មុខ ចូរ​លាត់​សំពត់​ឡើង ដើរ​ឆ្លង​ទឹក​ទន្លេ​ទៅ!


យើង​នឹង​ធ្វើ​ឲ្យ​សំរែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចំរៀង​របាំ​ដ៏​សប្បាយ និង​បទ​ចំរៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​លែង​ឮ​ក្នុង​ចំណោម​ពួក​គេ ហើយ​សំឡេង​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ក៏​លែង​មាន​ទៀត​ដែរ។


គេ​នឹង​លែង​ឮ​សំឡេង​តូរ្យ​តន្ដ្រី​របស់​ពួក​អ្នក​លេង​ពិណ អ្នក​ភ្លេង អ្នក​ផ្លុំ​ខ្លុយ និង​អ្នក​ផ្លុំ​ត្រែ ក្នុង​ឯង​ទៀត​ហើយ។ រីឯ​ពួក​ជាង​ទាំង‌ឡាយ​ដែល​ប្រកប​របរ​គ្រប់​មុខ​ក៏​លែង​មាន ហើយ​សំឡេង​ត្បាល់​កិន​ក៏​លែង​ឮ​ទៀត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម