ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះ ផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀក ហើយខ្ញុំក៏បានយល់។
យ៉ូប 4:12 - អាល់គីតាប ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗ ហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយ យ៉ាងស្រាលៗ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯមានសេចក្ដីមួយបានឮមកដល់ខ្ញុំ ដោយសម្ងាត់ ត្រចៀកខ្ញុំបានទទួលពាក្យខ្សឹបពីដំណើរនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗ ហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយ យ៉ាងស្រាលៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯមានសេចក្ដី១បានឮមកដល់ខ្ញុំ ដោយសំងាត់ ត្រចៀកខ្ញុំបានទទួលពាក្យខ្សឹបពីដំណើរនោះ |
ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះ ផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀក ហើយខ្ញុំក៏បានយល់។
នេះគ្រាន់តែជាស្នាដៃដ៏តូចរបស់ទ្រង់ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯអំណាចដ៏ខ្លាំងក្លារបស់ទ្រង់វិញ តើនរណាអាចស្វែងយល់បាន?»។
ទ្រង់មានបន្ទូលតាមរយៈការយល់សប្ដិ តាមរយៈសុបិននិមិត្តនារាត្រីកាល ក្នុងពេលដែលមនុស្សកំពុងតែដេក លង់លក់មិនដឹងខ្លួន។
សព្វថ្ងៃនេះយើងស្គាល់អុលឡោះមិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ ទើបយើងឃើញទ្រង់ទល់មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ទ្រង់បានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខទើបខ្ញុំស្គាល់ទ្រង់ច្បាស់ ដូចទ្រង់ស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។