យ៉ូប 4:10 - អាល់គីតាប ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លា តែអុលឡោះតាអាឡានឹងបំបិទមាត់ ហើយបំបាក់ចង្កូមរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសូរគ្រហឹមរបស់សិង្ហ និងសំឡេង របស់សិង្ហសាហាវ នោះត្រូវបាត់ ហើយចង្កូមរបស់សិង្ហស្ទាវត្រូវបាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លា តែព្រះអម្ចាស់នឹងបំបិទមាត់ ហើយបំបាក់ចង្កូមរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសូរគ្រហឹមរបស់សិង្ហ នឹងសំឡេងរបស់សិង្ហសាហាវ នោះត្រូវបាត់ ហើយចង្កូមរបស់សិង្ហស្ទាវត្រូវបាក់ |
ប៉ុន្តែ ទ្រង់សង្គ្រោះជនទុគ៌ត ឲ្យរួចផុតពីមុខដាវ ពីចង្កូម និងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំនៅព្រងើយ! ម្ចាស់នៃខ្ញុំអើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតទ្រង់តែងតែទះកំផ្លៀងខ្មាំងសត្រូវ ទាំងប៉ុន្មានរបស់ខ្ញុំ ទ្រង់បំបាក់ធ្មេញរបស់មនុស្សពាល។
ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំ អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ ដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្ដាតរបស់គេជាដាវដ៏មុត។
ឱអុលឡោះអើយ សូមកាច់បំបាក់ធ្មេញរបស់ពួកគេ! អុលឡោះតាអាឡាអើយ សូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ!
សូមឲ្យអ្នកទាំងនោះរសាត់បាត់ទៅ ដូចទឹកហូរឥតត្រឡប់ សូមឲ្យពួកគេបានរាបដូចជាស្មៅ ដែលមនុស្សដើរជាន់។
ជនប្រភេទខ្លះមានធ្មេញមុតដូចដាវ ថ្គាមដូចកាំបិត គេប្រុងតែត្របាក់លេបមនុស្សទុគ៌តឲ្យវិនាសសូន្យពីផែនដី ហើយលុបបំបាត់មនុស្សក្រីក្រឲ្យអស់ពីចំណោមមនុស្សលោក។