ដ្បិតទ្រង់មើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
យ៉ូប 38:13 - អាល់គីតាប បំភ្លឺជាយផែនដី និងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បំភ្លឺជាយផែនដី និងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ |
ដ្បិតទ្រង់មើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
ដ្បិតទ្រង់ជ្រាបអំពើដែលពួកគេប្រព្រឹត្ត ទ្រង់ផ្ដួលរំលំពួកគេឲ្យធ្លាក់ពីអំណាច ក្នុងពេលតែមួយយប់។
ទ្រង់មិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ ហើយទ្រង់តែងតែរកយុត្តិធម៌ឲ្យ ជនទុគ៌តជានិច្ច។
ទ្រង់ធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃ ផ្លេកបន្ទោររបស់ទ្រង់ភ្លឺរហូតទៅដល់ ទីដាច់ស្រយាលនៃផែនដី។
តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា ឲ្យមានពេលព្រឹក ហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង
ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាង ដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ព ហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។
សូមឲ្យមនុស្សបាបវិនាសសូន្យពីផែនដី សូមកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា!។ ចូរសរសើរតម្កើងអុលឡោះ!
ម៉ូសាលើកដៃតម្រង់ទៅសមុទ្រ។ នៅពេលថ្ងៃរះ ទឹកសមុទ្រក៏ហូរត្រឡប់មកកន្លែងដើមវិញ។ ជនជាតិអេស៊ីបនាំគ្នារត់គេចមិនទាន់ ដ្បិតអុលឡោះតាអាឡាធ្វើឲ្យពួកគេលិចលង់នៅកណ្តាលសមុទ្រ។