សូមប្រាប់ឲ្យយើងដឹងអំពីសេចក្ដីដែល យើងត្រូវអង្វរទ្រង់ផង យើងមិនដឹងជាត្រូវថ្លែងដូចម្ដេចទេ ព្រោះយើងជាមនុស្សល្ងិតល្ងង់។
យ៉ូប 37:20 - អាល់គីតាប ខ្ញុំមិនចង់និយាយទៅកាន់ទ្រង់ទេ ដ្បិតខ្ញុំមិនចង់ហុចឱកាសឲ្យទ្រង់បំផ្លាញខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើត្រូវមានអ្នកណាទូលព្រះអង្គ ពីខ្ញុំកំពុងតែទូលឬ? បើអ្នកណាទូល នោះនឹងត្រូវលេបបាត់ជាពិតប្រាកដ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមិនចង់និយាយទៅកាន់ព្រះអង្គទេ ដ្បិតខ្ញុំមិនចង់ហុចឱកាសឲ្យព្រះអង្គបំផ្លាញខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើត្រូវឲ្យមានអ្នកណាទូលទ្រង់ពីខ្ញុំកំពុងតែទូលឬអី បើអ្នកណាទូល នោះនឹងត្រូវលេបបាត់ជាពិតប្រាកដ។ |
សូមប្រាប់ឲ្យយើងដឹងអំពីសេចក្ដីដែល យើងត្រូវអង្វរទ្រង់ផង យើងមិនដឹងជាត្រូវថ្លែងដូចម្ដេចទេ ព្រោះយើងជាមនុស្សល្ងិតល្ងង់។
រំពេចនោះ គេមិនអាចមើលឃើញពន្លឺទៀតទេ ព្រោះព្រះអាទិត្យលាក់ខ្លួននៅពីក្រោយពពក ហើយមានខ្យល់បក់មកធ្វើឲ្យផ្ទៃមេឃ ប្រែជាស្រឡះ។
គេនឹងឃើញវាធ្ងន់ជាងខ្សាច់ នៅតាមឆ្នេរសមុទ្រទៅទៀត។ ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច
អុលឡោះតាអាឡាអើយ ពាក្យសំដីមិនទាន់ចេញពីមាត់ខ្ញុំផង ទ្រង់ជ្រាបសេចក្ដីដែលខ្ញុំបម្រុង នឹងនិយាយនោះរួចស្រេចទៅហើយ។
ផ្ទុយទៅវិញ អុលឡោះតាអាឡានៅក្នុងម៉ាស្ជិទ ដ៏វិសុទ្ធរបស់ទ្រង់ ចូរឲ្យផែនដីទាំងមូលស្ងៀមស្ងាត់នៅ ចំពោះទ្រង់!