កុំឲ្យគេទុកចិត្តលើអ្វីៗដែលឥតប្រយោជន៍ បណ្ដាលឲ្យខកចិត្តនោះឡើយ ដ្បិតគេនឹងទទួលការឥតប្រយោជន៍ ទុកជារង្វាន់។
យ៉ូប 31:5 - អាល់គីតាប ខ្ញុំពុំដែលបោកប្រាស់គេ ឬក៏ប្រើល្បិចកិច្ចកលចំពោះនរណាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើខ្ញុំបានដើរដោយសេចក្ដីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្ដីល្បួង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំពុំដែលបោកប្រាស់គេ ឬក៏ប្រើល្បិចកិច្ចកលចំពោះនរណាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើខ្ញុំបានដើរដោយសេចក្ដីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្ដីល្បួង |
កុំឲ្យគេទុកចិត្តលើអ្វីៗដែលឥតប្រយោជន៍ បណ្ដាលឲ្យខកចិត្តនោះឡើយ ដ្បិតគេនឹងទទួលការឥតប្រយោជន៍ ទុកជារង្វាន់។
ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។
ខ្ញុំមិនអង្គុយរួមជាមួយមនុស្សខិលខូចឡើយ ខ្ញុំក៏មិនសេពគប់ជាមួយ មនុស្សមានពុតត្បុតដែរ។
មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក
អ្នកខំប្រឹងធ្វើស្រែចម្ការរមែងមានអាហារបរិភោគឆ្អែត រីឯអ្នកចូលចិត្តព្រោកប្រាជ្ញជាមនុស្សខ្វះការពិចារណា។
អុលឡោះតាអាឡាមានបន្ទូលថា: តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុស ត្រង់ណា បានជាពួកគេឃ្លាតចាកពីយើង ហើយបែរទៅគោរពព្រះឥតបានការ ដែលបណ្តាលឲ្យខ្លួនទៅជាឥតបានការ ដូច្នេះ ដែរ?
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «ដោយអ្នករាល់គ្នាពោលតែពាក្យឥតបានការ ហើយរៀបរាប់អំពីនិមិត្តហេតុកុហក យើងនឹងដាក់ទោសអ្នករាល់គ្នា -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អ្នករាល់គ្នានិយមតែហោរាទស្សន៍ទាយ ដែលប្រសប់និយាយកុហកបោកប្រាស់ថា “បើអ្នកយកស្រាទំពាំងបាយជូរ និងស្រាខ្លាំង ឲ្យខ្ញុំផឹក ខ្ញុំនឹងទាយឲ្យស្ដាប់!” អ្នកព្រោកប្រាជ្ញបែបនេះសមគ្នានឹង ប្រជារាស្ត្រនេះណាស់!»។
«អុលឡោះតាអាឡាជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត អុលឡោះតាអាឡាពិតជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតមែន! ទ្រង់ជ្រាបអ្វីៗទាំងអស់! អ៊ីស្រអែលក៏នឹងដឹងដែរ! ប្រសិនបើយើងខ្ញុំបះបោរ ឬមានចិត្តមិនស្មោះត្រង់ចំពោះអុលឡោះតាអាឡា សូមកុំឲ្យទ្រង់ទុកជីវិតយើងខ្ញុំនៅថ្ងៃនេះឡើយ។