អេលីយ៉ាសាក់ធ្វើដំណើរពីទីនោះឡើងទៅបេតអែល។ ពេលកំពុងតែឡើងទៅនោះ មានក្មេងៗមួយក្រុមចេញពីទីក្រុងមក ហើយស្រែកប្រមាថគាត់ថា៖ «ឡើងទៅ តាទំពែក! ឡើងទៅ តាទំពែក!»។
យ៉ូប 30:1 - អាល់គីតាប ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ សើចចំអកឲ្យខ្ញុំ! ឪពុករបស់អ្នកទាំងនោះ សុទ្ធតែជាមនុស្សប្រើការមិនកើត សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ឥឡូវនេះ គេចំអកដាក់ខ្ញុំ ជាពួកអ្នកដែលក្មេងជាងខ្ញុំ ជាឪពុកដែលមិនអាចទុកចិត្តបាន ទោះជានៅជាមួយឆ្កែក្នុងការរក្សាហ្វូងសត្វ របស់ខ្ញុំមិនបានផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ សើចចំអកឲ្យខ្ញុំ! ឪពុករបស់អ្នកទាំងនោះ សុទ្ធតែជាមនុស្សប្រើការមិនកើត សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែឥឡូវនេះ ពួកអ្នកដែលក្មេងជាងខ្ញុំ គេចំអកឲ្យ ជាពួកអ្នកដែលខ្ញុំមិនព្រមទាំងដាក់ឪពុកគេឲ្យនៅជាមួយនឹងឆ្កែរក្សាហ្វូងសត្វរបស់ខ្ញុំផង |
អេលីយ៉ាសាក់ធ្វើដំណើរពីទីនោះឡើងទៅបេតអែល។ ពេលកំពុងតែឡើងទៅនោះ មានក្មេងៗមួយក្រុមចេញពីទីក្រុងមក ហើយស្រែកប្រមាថគាត់ថា៖ «ឡើងទៅ តាទំពែក! ឡើងទៅ តាទំពែក!»។
ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកឲ្យ ខ្ញុំអង្វររកអុលឡោះសូមចម្លើយពីទ្រង់ តែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្តី ក៏ត្រូវគេមើលងាយដែរ។
អ្នកទាំងនោះគ្មានប្រយោជន៍អ្វីដល់ខ្ញុំទេ ដ្បិតពួកគេសុទ្ធតែជាមនុស្សបាក់កម្លាំង។
មនុស្សអួតបំប៉ោងនាំគ្នាចំអកឲ្យខ្ញុំ តែខ្ញុំមិនឃ្លាតចាកចេញពីហ៊ូកុំ របស់ទ្រង់ឡើយ។
គេនាំគ្នានិយាយដើមខ្ញុំ នៅតាមទីសាធារណៈ ហើយមនុស្សប្រមឹកនាំគ្នាយករឿង ខ្ញុំទៅច្រៀងឡកឡឺយ។
ក្នុងចំណោមប្រជាជន គេសង្កត់សង្កិនគ្នាទៅវិញទៅមក ម្នាក់ៗសង្កត់សង្កិនបងប្អូនរបស់ខ្លួន។ ក្មេងក្មាងប្រឆាំងនឹងចាស់ៗ មនុស្សពាលប្រឆាំងនឹងមនុស្សថ្លៃថ្នូរ។
អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់អ៊ីសា គេគ្របមុខគាត់ វាយតប់គាត់ ហើយសួរថា៖ «ទាយមើល៍!»។ កងរក្សាម៉ាស្ជិទយកអ៊ីសាមកទះកំផ្លៀង។
លោកមានប្រសាសន៍ថា៖ «អស់លោកបាននាំបុរសនេះមកឲ្យខ្ញុំកាត់ទោស ដោយចោទប្រកាន់ថា គាត់បំបះបំបោរប្រជារាស្ដ្រ។ ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោក តែមិនឃើញមានទោសអ្វី ដូចអស់លោកចោទប្រកាន់សោះ។
ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយអ៊ីសាថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាអាល់ម៉ាហ្សៀសរបស់អុលឡោះ ហើយជាអ្នកដែលអុលឡោះបានជ្រើសរើសមែននោះ ឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។
អ្នកទោសម្នាក់ដែលជាប់ឆ្កាងពោលប្រមាថអ៊ីសាថា៖ «បើអ្នកជាអាល់ម៉ាហ្សៀសមែន ចូរសង្គ្រោះខ្លួនអ្នកទៅ ហើយសង្គ្រោះយើងផង!»។
រីឯជនជាតិយូដាវិញ គេមានចិត្ដច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវ មកបំបះបំបោរប្រជាជន ឲ្យកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និងលោកស៊ីឡាស យកទៅឲ្យប្រជាជនកាត់ទោស
មានម្នាក់ក្នុងចំណោមពួកគេដែលជាណាពីរបស់គេផ្ទាល់ពោលថាៈ «អ្នកស្រុកក្រែតសុទ្ធតែជាមេកុហក ជាសត្វតិរច្ឆានដ៏សាហាវ និងជាមេកំជិល ដែលគិតតែពីស៊ីផឹក!»។