មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត ព្រមទាំងដកគេចេញពីពិភពលោក។
យ៉ូប 27:21 - អាល់គីតាប ខ្យល់ពីទិសខាងកើតបក់មក កន្រ្តាក់គេចេញបាត់ពីលំនៅរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្យល់ពីខាងកើតផាត់យកគេ ឲ្យគេបាត់ទៅ ក៏បោសរំលីងគេចេញពីទីកន្លែងរបស់គេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្យល់ពីទិសខាងកើតបក់មក កន្ត្រាក់គេចេញបាត់ពីលំនៅរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្យល់ពីខាងកើតផាត់យកគេ ឲ្យគេបាត់ទៅ ក៏បោសរំលីងគេចេញពីទីកន្លែងរបស់គេ |
មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត ព្រមទាំងដកគេចេញពីពិភពលោក។
គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិ គ្មាននរណាឃើញគេទៀតឡើយ គេនឹងរលាយសូន្យទៅ ដូចសុបិននិមិត្តនៅពេលយប់។
ទ្រង់លើកខ្ញុំឡើង ហើយឲ្យខ្យល់ផាត់ខ្ញុំយកទៅ ព្រមទាំងឲ្យខ្យល់ព្យុះបក់បោក មកលើខ្ញុំផង។
សូមអុលឡោះដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។
អុលឡោះនឹងធ្វើឲ្យមនុស្ស អាក្រក់វិនាសសូន្យទៅ ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផង ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅ ខៀវស្រស់ក្តី ឬក្រៀមទៅហើយក្តី។
សូមប្រើខ្យល់ព្យុះរបស់ទ្រង់ដេញតាមពួកគេ និងប្រើព្យុះសង្ឃរារបស់ទ្រង់ ធ្វើឲ្យពួកគេញ័ររន្ធត់យ៉ាងនោះដែរ។
ពេលសត្រូវមកដល់ យើងនឹងធ្វើឲ្យ ប្រជារាស្ត្ររបស់យើងខ្ចាត់ខ្ចាយ ដូចខ្យល់បក់ពីទិសខាងកើតផាត់ធូលីដីដែរ។ នៅថ្ងៃមហន្តរាយ យើងនឹងបែរខ្នងដាក់ពួកគេ គឺយើងមិនបែរមុខទៅរកពួកគេឡើយ»។
ទោះបីអេប្រាអ៊ីមរីកចំរើនឡើង នៅក្នុងចំណោមបងប្អូនរបស់ខ្លួនក្តី គង់តែនឹងមានខ្យល់បក់ពីទិសខាងកើត គឺខ្យល់របស់អុលឡោះតាអាឡាបក់ពីវាលរហោស្ថាន ធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួត ហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។ សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីក្នុងឃ្លាំង។
ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។