អស់លោកផ្ទាល់ក៏ធ្លាប់ឃើញស្រាប់ហើយ ហេតុអ្វីបានជាអស់លោកនិយាយឥតខ្លឹមសារ ទាំងអស់គ្នាដូច្នេះ?
យ៉ូប 27:13 - អាល់គីតាប មនុស្សអាក្រក់ មនុស្សឃោរឃៅ ទទួលចំណែកមត៌កពីអុលឡោះដូចតទៅ: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាចំណែកដែលព្រះបម្រុងទុក ដល់មនុស្សអាក្រក់ គឺជាសេចក្ដីដែលមនុស្សសង្កត់សង្កិន ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់ មនុស្សឃោរឃៅ ទទួលចំណែកមត៌កពីព្រះជាម្ចាស់ដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាចំណែកដែលព្រះបំរុងទុកដល់មនុស្សអាក្រក់ គឺជាសេចក្ដីដែលមនុស្សសង្កត់សង្កិន ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា |
អស់លោកផ្ទាល់ក៏ធ្លាប់ឃើញស្រាប់ហើយ ហេតុអ្វីបានជាអស់លោកនិយាយឥតខ្លឹមសារ ទាំងអស់គ្នាដូច្នេះ?
ដូច្នេះ តើអុលឡោះនឹងបម្រុងរង្វាន់អ្វី ពីសូរ៉កាទុកសម្រាប់ខ្ញុំ តើទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត នឹងប្រទានមត៌កអ្វីដល់ខ្ញុំនៅសូរ៉កា?
សូមអុលឡោះដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។
ដោយទ្រង់មើលឃើញមនុស្សទុគ៌ត ត្រូវគេជិះជាន់ និងឮសំរែករបស់ជនក្រីក្រដែលរងទុក្ខលំបាក អុលឡោះតាអាឡាមានបន្ទូលថា៖ «ឥឡូវនេះ យើងត្រូវតែក្រោកឡើង យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ មើលងាយបន្ទាបបន្ថោក»។
មនុស្សអាក្រក់មិនដែលបានសេចក្ដីសុខទេ ហើយក៏គ្មានអាយុវែងដែរ គឺមិនយូរជាងស្រមោលឡើយ ព្រោះគេមិនគោរពអុលឡោះ។
រីឯមនុស្សអាក្រក់នឹងត្រូវវេទនា គេមិនបានសុខទេ គេទទួលផលតាមអំពើដែលខ្លួនប្រព្រឹត្ត។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។
យ៉ាងនេះហើយ ដែលអុលឡោះជាអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ទ្រង់ ឲ្យរួចពីទុក្ខលំបាក តែទ្រង់ទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលទ្រង់នឹងវិនិច្ឆ័យទោសមនុស្សលោក