ប្រសិនបើខ្ញុំមានទោស នោះខ្ញុំពិតជាវេទនាមិនខាន! ប្រសិនបើខ្ញុំសុចរិត នោះក៏ខ្ញុំមិនហ៊ានងើបមុខឡើងដែរ ខ្ញុំត្រូវអាម៉ាស់ ហើយលិចលង់ទៅក្នុងទុក្ខវេទនា។
យ៉ូប 23:15 - អាល់គីតាប ហេតុនេះហើយបានជាខ្ញុំភ័យតក់ស្លុត នៅចំពោះទ្រង់ ពេលណាខ្ញុំរិះគិតដូច្នេះ ខ្ញុំភ័យខ្លាចទ្រង់កាន់តែខ្លាំងឡើងៗ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះព្រះអង្គ បើកាលណាខ្ញុំគ្រាន់តែនឹកពិចារណា នោះខ្ញុំខ្លាចព្រះអង្គណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំភ័យតក់ស្លុត នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ពេលណាខ្ញុំរិះគិតដូច្នេះ ខ្ញុំភ័យខ្លាចព្រះអង្គកាន់តែខ្លាំងឡើងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះទ្រង់ បើកាលណាខ្ញុំគ្រាន់តែនឹកពិចារណា នោះខ្ញុំខ្លាចទ្រង់ណាស់ |
ប្រសិនបើខ្ញុំមានទោស នោះខ្ញុំពិតជាវេទនាមិនខាន! ប្រសិនបើខ្ញុំសុចរិត នោះក៏ខ្ញុំមិនហ៊ានងើបមុខឡើងដែរ ខ្ញុំត្រូវអាម៉ាស់ ហើយលិចលង់ទៅក្នុងទុក្ខវេទនា។
ទ្រង់វិនិច្ឆ័យទោសខ្ញុំយ៉ាងណា ទ្រង់នឹងដាក់ទោសខ្ញុំយ៉ាងនោះ ហើយនៅមានការវិនិច្ឆ័យជាច្រើនទៀត ដែលទ្រង់គ្រោងទុកដែរ។
ទ្រង់បានបំបាក់ទឹកចិត្តក្លាហានរបស់ខ្ញុំ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។
ដ្បិតខ្ញុំភ័យខ្លាចអុលឡោះដាក់ទោសណាស់ ខ្ញុំមិនអាចតទល់នឹងអំណាចដ៏ថ្កុំថ្កើង របស់ទ្រង់បានឡើយ។
ពេលនឹកដល់អុលឡោះខ្ញុំស្រែកថ្ងូរ ហើយពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ - សម្រាក
ខ្ញុំបានឮសូរសន្ធឹកនេះ ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកំរើក ទន្ទឹងរង់ចាំថ្ងៃអាសន្ន គឺនៅពេលដែលពួកឈ្លានពាន លើកគ្នាមកប្រហារប្រជាជនរបស់យើង។