អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
យ៉ូប 21:33 - អាល់គីតាប មានមនុស្សជាច្រើនដង្ហែសពគេពីមុខពីក្រោយ ហើយគំនរដីនៅជ្រលងភ្នំ ដែលលុបពីលើសពរបស់គេ ក៏ហាក់ដូចជាទន់ស្រួលសម្រាប់គេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ ហើយមនុស្សទាំងអស់នឹងទៅតាមគេ ដូចជាមានមនុស្សឥតគណនា បានទៅមុខគេដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សជាច្រើនដង្ហែសពគេពីមុខពីក្រោយ ហើយគំនរដីនៅជ្រលងភ្នំ ដែលលុបពីលើសពរបស់គេ ក៏ហាក់ដូចជាទន់ស្រួលសម្រាប់គេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ ហើយអស់ទាំងមនុស្សនឹងទៅតាមគេ ដូចជាមានមនុស្សឥតគណនាបានទៅមុខគេដែរ |
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
ពួកគេបានថ្កើងឡើងតែមួយភ្លែត រួចហើយវិនាសបាត់ទៅ ពួកគេដូចជាផ្កាដែលធ្លាក់ចុះពីទង ហើយស្លោកអស់ទៅ និងដូចកួរស្រូវដែលគេផ្ដាច់ចេញពីដើម។
ខ្ញុំដឹងហើយថាទ្រង់នាំខ្ញុំ ទៅរកសេចក្ដីស្លាប់ គឺនៅកន្លែងដែលមនុស្សលោកទៅជួបជុំគ្នា។
មនុស្សមួយជំនាន់ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិតស្ថេរដដែល។
ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលអុលឡោះប្រទានឲ្យ ក៏នឹងវិលទៅកាន់ទ្រង់វិញដែរ។
មនុស្សគ្មានអំណាចនឹងឃាត់ដង្ហើមជីវិតរបស់ខ្លួនបានឡើយ ហើយក៏ពុំអាចពន្យារថ្ងៃស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេចផុតពីការតយុទ្ធទេ រីឯអំពើអាក្រក់ពុំអាចជួយមនុស្សដែលប្រព្រឹត្តអាក្រក់ ឲ្យរួចជីវិតបានជាដាច់ខាត។