ស្តេចជ្រាបច្បាស់ហើយថា ឪពុករបស់ស្តេច និងបរិវារសុទ្ធតែជាពលទាហានពូកែអង់អាច។ ពួកគេកំពុងតែក្តៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម្យ៉ាងទៀត ឪពុករបស់ស្តេចជាអ្នកចំបាំង ពេលយប់ គាត់មិនសម្រាន្តជាមួយពលទាហានទេ។
យ៉ូប 21:25 - អាល់គីតាប អ្នកខ្លះទៀតស្លាប់ ក្រោយពីបានរងទុក្ខព្រួយ ហើយពុំធ្លាប់ស្គាល់សុភមង្គលទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកខ្លះទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង មិនដែលស្គាល់ជាតិនៃសេចក្ដីល្អឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះទៀតស្លាប់ ក្រោយពីបានរងទុក្ខព្រួយ ហើយពុំធ្លាប់ស្គាល់សុភមង្គលទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្នាក់ទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង ឥតដែលភ្លក់រសនៃសេចក្ដីល្អឡើយ |
ស្តេចជ្រាបច្បាស់ហើយថា ឪពុករបស់ស្តេច និងបរិវារសុទ្ធតែជាពលទាហានពូកែអង់អាច។ ពួកគេកំពុងតែក្តៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម្យ៉ាងទៀត ឪពុករបស់ស្តេចជាអ្នកចំបាំង ពេលយប់ គាត់មិនសម្រាន្តជាមួយពលទាហានទេ។
នាងតបថា៖ «នាងខ្ញុំសូមជម្រាបលោក ក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្ប ជាម្ចាស់របស់លោកថា នាងខ្ញុំគ្មាននំបុ័ងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្តាប់ក្នុងខាប់ និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះយកទៅដុតនំបុ័ងសម្រាប់នាងខ្ញុំ និងកូនទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្តាយកូននឹងស្លាប់ទាំងអស់គ្នា»។
«ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់! ខ្ញុំមិនអាចទប់ការត្អូញត្អែរ របស់ខ្ញុំបានទៀតទេ ខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។
នៅពេលដែលគេកំពុងតែបំពេញក្រពះ នោះអុលឡោះស្រោចកំហឹងដ៏ខ្លាំងក្លា របស់ទ្រង់ទៅលើគេ ទុកជាអាហារ។
ហេតុអ្វីអុលឡោះប្រទានឲ្យ មនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ ហើយផ្ដល់ជីវិតឲ្យអ្នកដែលស្គាល់តែ ទុក្ខលំបាក?
ហេតុនេះ ខ្ញុំមិនអាចនៅស្ងៀមបានឡើយ ខ្ញុំត្រូវតែនិយាយនៅពេលពិបាកចិត្ត ខ្ញុំនឹងត្អូញត្អែរនៅពេលតានតឹងក្នុងឱរា។
ទ្រង់មិនទុកឲ្យខ្ញុំមានពេលដកដង្ហើមទេ ដ្បិតទ្រង់ធ្វើឲ្យខ្ញុំឈឺចាប់ខ្លោចផ្សា ពន់ប្រមាណ។
ចិត្តដែលកើតទុក្ខរមែងឈឺចាប់តែម្នាក់ឯង ហើយពេលមានអំណរ អ្នកក្រៅពុំអាចរំលែកបានឡើយ។
អុលឡោះប្រទានឲ្យមនុស្សម្នាក់មានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយស។ គេមិនខ្វះអ្វីឡើយ គឺគេទទួលអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាចង់បាន។ ក៏ប៉ុន្តែ អុលឡោះពុំបានទុកឲ្យគេទាញផលប្រយោជន៍ពីអ្វីៗដែលគេមាននោះឡើយ គឺមានម្នាក់ទៀតទទួលជំនួស។ ត្រង់នេះ ក៏ឥតបានការ ហើយអាក្រក់បំផុត។
«កូនមនុស្សអើយ ចូរបរិភោគអាហារ ទាំងញាប់ញ័រ ចូរផឹកទឹកទាំងស្លន់ស្លោ និងភ័យរន្ធត់។