គេមិនអាចគេចផុតពីភាពងងឹតនៃសេចក្ដីស្លាប់ ភ្លើងនឹងឆាបឆេះពូជពង្សរបស់គេ ហើយគេនឹងខ្ចាត់បាត់ទៅ ដោយសារកំហឹងរបស់អុលឡោះ។
យ៉ូប 20:26 - អាល់គីតាប ទ្រព្យសម្បត្តិរបស់គេនឹងវិនាសបាត់ ក្នុងភាពងងឹតអន្ធការ ភ្លើងដែលគ្មាននរណាបញ្ឆេះ នឹងមកបំផ្លាញគេ អ្វីៗដែលនៅសេសសល់ក្នុងផ្ទះរបស់គេ ក៏ឆេះអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងសេចក្ដីងងឹត បានមកបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំ បានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ ដែលនៅសល់ក្នុងទីលំនៅរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្រព្យសម្បត្តិរបស់គេនឹងវិនាសបាត់ ក្នុងភាពងងឹតអន្ធការ ភ្លើងដែលគ្មាននរណាបញ្ឆេះ នឹងមកបំផ្លាញគេ អ្វីៗដែលនៅសេសសល់ក្នុងផ្ទះរបស់គេ ក៏ឆេះអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសេចក្ដីងងឹតបានមកបំរុងនឹងបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំបានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ដែលសល់នៅក្នុងទីលំនៅគេផង |
គេមិនអាចគេចផុតពីភាពងងឹតនៃសេចក្ដីស្លាប់ ភ្លើងនឹងឆាបឆេះពូជពង្សរបស់គេ ហើយគេនឹងខ្ចាត់បាត់ទៅ ដោយសារកំហឹងរបស់អុលឡោះ។
នៅពេលថ្ងៃ ពួកគេជំពប់ជើង ដូចដើរនៅពេលយប់ងងឹត ហើយពួកគេដើរស្ទាបៗ នៅកណ្ដាលថ្ងៃត្រង់ ដូចដើរនៅពេលយប់ដែរ។
នៅថ្ងៃស្តេចមកដល់ ស្តេចនឹងកំទេចពួកគេដូចភ្លើងឆេះសុស សូមអុលឡោះតាអាឡារំលាយពួកគេចោល ដោយសារកំហឹងរបស់ទ្រង់ ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។
មើល៍ គេបានរៀបចំកន្លែងបូជា តាំងពីយូរណាស់មកហើយ គេបម្រុងទុកសម្រាប់បូជាស្ដេចស្រុកអាស្ស៊ីរី គឺគេជីករណ្ដៅយ៉ាងជ្រៅ ហើយទូលាយ ព្រមទាំងប្រមូលគំនរអុសដ៏ច្រើនបរិបូណ៌ ទុកសម្រាប់ដុត។ ខ្យល់របស់អុលឡោះតាអាឡា ដែលប្រៀបដូចជាស្ពាន់ធ័រ នឹងបក់មកបញ្ឆេះគំនរអុសនោះ។
បន្ទាប់មក ពេលឈ្ងោកចុះមកដី ឃើញមានសុទ្ធតែទុក្ខលំបាក និងភាពងងឹត ហើយត្រូវខ្មាំងកៀរទៅរកភាពអន្ធការ។
គាត់កាន់ចង្អេរ គាត់សំអាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯគ្រាប់ស្កកវិញ គាត់នឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។
រីឯអស់អ្នកដែលជាប្រជាជនក្នុងនគរអុលឡោះ បែរជាដេញឲ្យទៅនៅខាងក្រៅក្នុងទីងងឹត ជាកន្លែងដែលគេយំសោក ខឹងសង្កៀតធ្មេញ»។
ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាច បក់បោកបែកពពុះគួរឲ្យអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលអុលឡោះបម្រុងទុក ឲ្យស្ថិតនៅក្នុងទីងងឹតសូន្យសុង អស់កល្បជានិច្ច!