ពេលនោះលោកសេដេគា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើរសរបស់អុលឡោះតាអាឡាចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមណា?»។
យ៉ូប 16:10 - អាល់គីតាប មនុស្សម្នាបើកមាត់យ៉ាងធំ ដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំ ពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំ ហើយព្រួតគ្នាទាស់នឹងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាបើកមាត់យ៉ាងធំ ដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំ ពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំ ហើយព្រួតគ្នាទាស់នឹងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ |
ពេលនោះលោកសេដេគា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើរសរបស់អុលឡោះតាអាឡាចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមណា?»។
ពេលនោះលោកសេដេគា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើរសរបស់អុលឡោះតាអាឡាចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមផ្លូវណា?»។
អុលឡោះប្រគល់ខ្ញុំទៅឲ្យ ក្មេងក្មាងមើលងាយ ទ្រង់ប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃ របស់មនុស្សពាល។
ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំ ពួកគេទាត់ជើងខ្ញុំ ហើយសង្គ្រប់មកលើខ្ញុំ ដើម្បីកំទេចខ្ញុំ។
កម្លាំងរបស់ខ្ញុំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងខ្ញុំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ខ្ញុំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំនៅព្រងើយ! ម្ចាស់នៃខ្ញុំអើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតទ្រង់តែងតែទះកំផ្លៀងខ្មាំងសត្រូវ ទាំងប៉ុន្មានរបស់ខ្ញុំ ទ្រង់បំបាក់ធ្មេញរបស់មនុស្សពាល។
ផ្ទុយទៅវិញ ពេលខ្ញុំមានទុក្ខលំបាក គេបែរជានាំគ្នាសើចសប្បាយ គេឃុបឃិតគ្នាប្រឆាំងនឹងខ្ញុំ ហើយអ្នកដទៃដែលខ្ញុំពុំស្គាល់ បានវាយខ្ញុំ និងហែកហួរខ្ញុំ ឥតឈប់ឡើយ។
ពួកគេពោលពាក្យចោទប្រកាន់ខ្ញុំ គេស្រែកចំអកឲ្យខ្ញុំថា «ហា៎ ហ៎ា! យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។
ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិត ពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។
ខ្ញុំបានបែរខ្នងទៅឲ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឲ្យអ្នកដែលចង់ បោចពុកចង្ការបស់ខ្ញុំ ពេលគេប្រមាថមើលងាយ និងស្ដោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនបានគេចមុខចេញឡើយ។
ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាង ពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា “យើងបានត្របាក់លេបវាហើយ! ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយ យើងបានឃើញផ្ទាល់នឹងភ្នែកហើយ!”
«បេថ្លេហិមអេប្រាតាអើយ! ក្នុងចំណោមអំបូរទាំងប៉ុន្មាន នៅស្រុកយូដា អ្នកតូចជាងគេមែន តែមេដឹកនាំដែលត្រូវគ្រប់គ្រងលើអ៊ីស្រអែល ក្នុងនាមយើង នឹងកើតចេញមកពីអ្នក។ អ្នកនោះមានដើមកំណើត តាំងពីបុរាណកាលដ៏យូរលង់»។
ពេលឮអ៊ីសាមានប្រសាសន៍ដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាម៉ាស្ជិទដែលឈរនៅក្បែរនោះ ទះកំផ្លៀងអ៊ីសាទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅ!»។
ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត់ បានរួមគ្នាប្រឆាំងនឹងអ៊ីសាជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះ ដែលទ្រង់បានតែងតាំងទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ដ្រអ៊ីស្រអែលសមគំនិតផង។
គឺទ្រាំទ្រឲ្យគេជិះជាន់ កេងប្រវ័ញ្ច រឹបអូសយករបស់ទ្រព្យ ប្រមាថមាក់ងាយ និងឲ្យគេទះកំផ្លៀងផង។