ចំណែកឯខ្ញុំវិញ ខ្ញុំក៏ចេះគិតគូរដូចអស់លោក គឺខ្ញុំមិនអន់ជាងអស់លោកទេ។ សេចក្ដីដែលអស់លោកថ្លែងនោះ តើនរណាមិនដឹង!
យ៉ូប 15:9 - អាល់គីតាប តើមានការអ្វីដែលអ្នកដឹង តែយើងខ្ញុំមិនដឹង? តើមានការអ្វីដែលអ្នកយល់ តែយើងខ្ញុំមិនយល់? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកចេះអ្វីដែលពួកយើងមិនចេះ? ឬយល់អ្វីដែលពួកយើងមិនបានយល់នោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមានការអ្វីដែលលោកដឹង តែយើងខ្ញុំមិនដឹង? តើមានការអ្វីដែលលោកយល់ តែយើងខ្ញុំមិនយល់? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកចេះអ្វីដែលពួកយើងមិនចេះដែរ ឬយល់អ្វីដែលពួកយើងមិនបានយល់ផងនោះ |
ចំណែកឯខ្ញុំវិញ ខ្ញុំក៏ចេះគិតគូរដូចអស់លោក គឺខ្ញុំមិនអន់ជាងអស់លោកទេ។ សេចក្ដីដែលអស់លោកថ្លែងនោះ តើនរណាមិនដឹង!
ក្នុងចំណោមអ្នកទាំងនោះ តើនរណាបានរួមប្រជុំជាមួយអុលឡោះតាអាឡា? តើនរណាបានឃើញ និងស្ដាប់បន្ទូលរបស់ទ្រង់? តើនរណាយកចិត្តទុកដាក់ស្ដាប់ បន្ទូលរបស់ទ្រង់?
សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់អាល់ម៉ាហ្សៀស អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់អាល់ម៉ាហ្សៀស យើងក៏ជាកូនចៅរបស់អាល់ម៉ាហ្សៀសដូចគាត់ដែរ។
ខ្ញុំយល់ឃើញថា ខ្ញុំមិនមែនអន់ជាងអស់អ្នកដែលតាំងខ្លួនជាមហាសាវ័កទាំងនោះ ត្រង់កន្លែងណាមួយឡើយ