ប៉ុន្តែ កាលខ្ញុំជាប់រវល់ធ្វើនេះធ្វើនោះ ឈ្លើយសឹកក៏រត់បាត់ទៅ»។ ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍មកគាត់ថា៖ «អ្នកកាត់ទោសខ្លួនឯងស្រាប់ហើយ!»។
យ៉ូប 15:6 - អាល់គីតាប មិនមែនខ្ញុំទេ ដែលថ្កោលទោសអ្នក គឺមាត់របស់អ្នកផ្ទាល់ថ្កោលទោសអ្នក ហើយពាក្យសំដីរបស់អ្នកចោទប្រកាន់ខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺមាត់របស់អ្នកកាត់ទោសដល់ខ្លួនហើយ មិនមែនជាខ្ញុំទេ អើ បបូរមាត់របស់អ្នក ធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនមែនខ្ញុំទេ ដែលថ្កោលទោសលោក គឺមាត់របស់លោកផ្ទាល់ថ្កោលទោសលោក ហើយពាក្យសម្ដីរបស់លោក ចោទប្រកាន់ខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺមាត់របស់អ្នកដែលកាត់ទោសដល់ខ្លួនហើយ មិនមែនជាខ្ញុំទេ អើ បបូរមាត់របស់អ្នកធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នក។ |
ប៉ុន្តែ កាលខ្ញុំជាប់រវល់ធ្វើនេះធ្វើនោះ ឈ្លើយសឹកក៏រត់បាត់ទៅ»។ ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍មកគាត់ថា៖ «អ្នកកាត់ទោសខ្លួនឯងស្រាប់ហើយ!»។
ជំហានដ៏មាំមួនរបស់គេបែរជាឃ្លីងឃ្លោង គម្រោងការរបស់គេនឹងធ្វើឲ្យគេជំពប់ដួល
តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ ហើយអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
ទ្រង់មានបន្ទូលមកខ្ញុំថា “ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?” ពិតមែនហើយ ខ្ញុំបានថ្លែងនូវសេចក្ដី ដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា ដែលខ្ញុំអាចយល់ និងអាចស្គាល់។
ទោះបីខ្ញុំសុចរិតក្ដី ក៏ពាក្យសំដីរបស់ខ្ញុំដាក់ទោសខ្ញុំ ទោះបីខ្ញុំស្លូតត្រង់ក្ដី ក៏ពាក្យសំដីរបស់ខ្ញុំឲ្យខ្ញុំខុសដែរ។
ពាក្យសំដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាស អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។
ដ្បិតអ្នកនឹងបានសុចរិតដោយសារពាក្យសំដីអ្នក ឬមួយអ្នកត្រូវទទួលទោសក៏ដោយសារតែពាក្យសំដីរបស់អ្នកដែរ»។
ពេលនោះ មូស្ទីហែកអាវរបស់លោកហើយនិយាយថា៖ «ជននេះបានពោលពាក្យប្រមាថអុលឡោះហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថអុលឡោះអំបាញ់មិញស្រាប់!
គាត់និយាយទៅអ្នកបម្រើនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នក ឲ្យស្របតាមពាក្យសំដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ