យ៉ូប 15:10 - អាល់គីតាប ក្នុងចំណោមយើងខ្ញុំ ក៏មានពួកអះលីជំអះ ដែលមានវ័យចំណាស់ៗ មានអាយុវែងជាងឪពុករបស់អ្នកទៅទៀត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងយើងមានទាំងមនុស្សក្បាលសក់ស្កូវ និងមនុស្សអាយុច្រើន ដែលចាស់ជាងឪពុកអ្នកទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមយើងខ្ញុំ ក៏មានចាស់ព្រឹទ្ធាចារ្យ ដែលមានវ័យចំណាស់ៗ មានអាយុវែងជាងឪពុករបស់លោកទៅទៀត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងយើងមានទាំងមនុស្សក្បាលស្កូវ នឹងមនុស្សអាយុច្រើន ដែលចាស់ជាងឪពុកអ្នកទៅទៀត |
ទ្រង់ដកពាក្យសំដីចេញពីអ្នកពូកែវោហារ ទ្រង់យកតម្រិះប្រាជ្ញាចេញពីពួកអះលីជំអះ។
នៅខាងក្រៅផ្ទះ ពួកគេស្លាប់ដោយមុខដាវ ខាងក្នុង ពួកគេស្លាប់ដោយភ័យញាប់ញ័រ។ សេចក្តីស្លាប់កើតមានដល់ពួកគេគ្រប់គ្នា ទាំងកំលោះ ទាំងក្រមុំ ទាំងទារកដែលនៅបៅ ទាំងចាស់សក់ស្កូវ។
ចូរនឹកចាំពីអតីតកាល ចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយ ចូរសុំឲ្យឪពុកម្តាយ និងជីដូនជីតារបស់អ្នក រៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។