ប្រសិនបើអស់លោកមានគំនិតកាន់ជើង ដោយលួចលាក់នោះ ទ្រង់មុខជាស្ដីបន្ទោសអស់លោកមិនខាន។
យ៉ូប 13:8 - អាល់គីតាប តើអស់លោកចង់លម្អៀងខាងអុលឡោះ ហើយចង់តវ៉ាជំនួសទ្រង់ឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើចង់យោគយល់ខាងព្រះ ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសព្រះអង្គឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអស់លោកចង់កាន់ជើងព្រះជាម្ចាស់ ហើយចង់តវ៉ាជំនួសព្រះអង្គឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើចង់យោគយល់ខាងព្រះ ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសទ្រង់ឬ |
ប្រសិនបើអស់លោកមានគំនិតកាន់ជើង ដោយលួចលាក់នោះ ទ្រង់មុខជាស្ដីបន្ទោសអស់លោកមិនខាន។
រីឯអុលឡោះវិញ ទ្រង់មិនរើសមុខមេដឹកនាំឡើយ ហើយទ្រង់ក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតទ្រង់បានបង្កើតពួកគេមកដូចគ្នា។
ពេលវិនិច្ឆ័យទោស កុំកាត់ក្តីដោយអយុត្តិធម៌ កុំរើសមុខនរណាឲ្យសោះ គឺកុំយោគយល់អ្នកតូច ឬអ្នកធំ តែត្រូវវិនិច្ឆ័យឲ្យជនរួមជាតិរបស់អ្នក ដោយយុត្តិធម៌។
ដូច្នេះ យើងនឹងឲ្យប្រជាជនទាំងមូល ប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេ ហើយអ្នករាល់គ្នាបង្រៀនហ៊ូកុំដល់ប្រជាជន ដោយរើសមុខ»។