យ៉ូប 13:1 - អាល់គីតាប ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះ ផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀក ហើយខ្ញុំក៏បានយល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ភ្នែកខ្ញុំបានឃើញហេតុការណ៍ ទាំងអស់នេះហើយ ត្រចៀកខ្ញុំក៏បានឮ ហើយយល់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះ ផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀក ហើយខ្ញុំក៏បានយល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល គ្រប់ទាំងអស់នេះភ្នែកខ្ញុំបានឃើញហើយ ត្រចៀកខ្ញុំក៏បានឮ ហើយយល់ផង |
យើងបានសង្កេតមើលហេតុការណ៍ទាំងនេះ ហើយឃើញថាពិតជាកើតមានដូច្នេះមែន។ ហេតុនេះ ចូរត្រងត្រាប់ស្ដាប់ ហើយយកជាមេរៀនចុះ!»។
តើនរណាបានហៅមនុស្សម្នាក់ដែលត្រូវរកយុត្តិធម៌ ឲ្យមកពីទិសខាងកើត? តើនរណាឲ្យគាត់មានជ័យជំនះ លើប្រជាជាតិទាំងឡាយ ព្រមទាំងបង្ក្រាបស្ដេចនានា? ដាវរបស់គាត់កំទេចពួកគេ ឲ្យទៅជាធូលីដី ព្រួញរបស់គាត់ធ្វើឲ្យពួកគេខ្ចាត់ខ្ចាយ ដូចកំទេចចំបើងប៉ើងតាមខ្យល់។
យើងសូមជូនដំណឹងអំពីបន្ទូលរបស់អុលឡោះដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បីឲ្យបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយអុលឡោះជាបិតា និងជាមួយអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់។