លោកហាម៉ានអួតប្រាប់ពួកគេអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់គាត់ ព្រមទាំងចំនួនកូនប្រុសដែលគាត់មាន និងកិត្តិយសទាំងប៉ុន្មាន ដែលស្ដេចប្រទានឲ្យគាត់ធ្វើជាប្រមុខលើមេដឹកនាំ និងនាម៉ឺនសព្វមុខ និងមន្ត្រីរបស់ស្ដេច។
យ៉ូប 1:2 - អាល់គីតាប អៃយ៉ូបមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបង្កើតបានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូបមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកបង្កើតបានកូនប្រុស៧ នឹងកូនស្រី៣ |
លោកហាម៉ានអួតប្រាប់ពួកគេអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់គាត់ ព្រមទាំងចំនួនកូនប្រុសដែលគាត់មាន និងកិត្តិយសទាំងប៉ុន្មាន ដែលស្ដេចប្រទានឲ្យគាត់ធ្វើជាប្រមុខលើមេដឹកនាំ និងនាម៉ឺនសព្វមុខ និងមន្ត្រីរបស់ស្ដេច។
សូមអស់លោកនៅស្ងៀម ទុកឲ្យខ្ញុំនិយាយផង! បើមានផលវិបាកអ្វីកើតចំពោះខ្ញុំ ទុកឲ្យកើតទៅចុះ!
នៅពេលដែលអៃយ៉ូបទូរអាអង្វរឲ្យមិត្តភក្ដិរបស់គាត់ អុលឡោះតាអាឡាប្រោសប្រណីគាត់ឲ្យបានចំរុងចំរើនឡើងវិញ។ អុលឡោះតាអាឡាប្រទានឲ្យគាត់ទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។
អុលឡោះតាអាឡា ប្រទានពរដល់អៃយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺគាត់មានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។
អុលឡោះប្រទានពរឲ្យពួកគេ ហើយពួកគេក៏បានកើនចំនួនឡើងជាច្រើន ទ្រង់មិនបណ្ដោយឲ្យហ្វូងសត្វរបស់គេ ចុះអន់ថយឡើយ។
នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើម ទំពាំងបាយជូរដែលមានផ្លែជាច្រើន ហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នក ក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។