ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូណាស 2:3 - អាល់គីតាប

គាត់​ពោល​ថា៖ «ពេល​ខ្ញុំ​មាន​អាសន្ន ខ្ញុំ​ទូរអា​រកអុលឡោះ‌តាអាឡា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។ នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់ ខ្ញុំ​ស្រែក​ហៅ​ទ្រង់​ជួយ ទ្រង់​ស្តាប់​ពាក្យ​របស់​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌អង្គ​បាន​បោះ​ទូល‌បង្គំ​ទៅ​ក្នុង​ទី​ជម្រៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ទូល‌បង្គំ ហើយ​រលក​ទាំង​ប៉ុន្មាន និង​អស់​ទាំង​ខ្សែ​ទឹក​របស់​ព្រះ‌អង្គ​បាន​ហូរ​ពី​លើ​ទូល‌បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ពោល​ថា៖ «ពេល​ទូលបង្គំ​មាន​អាសន្ន ទូលបង្គំ​អង្វរ​រក​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ។ នៅ​ក្នុង​ស្ថាន​មច្ចុរាជ ទូលបង្គំ​ស្រែក​ហៅ​ព្រះអង្គ​ជួយ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូលបង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ទូល​ថា ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូលបង្គំ ទ្រង់​ក៏​បាន​ឆ្លើយ​មក​ទូលបង្គំ​ហើយ ទូលបង្គំ​បាន​អំពាវ‌នាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទ្រង់​បាន​ឮ​សំឡេង​របស់​ទូលបង្គំ

សូមមើលជំពូក



យ៉ូណាស 2:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្តី​ស្លាប់​រួប​រឹត​ខ្ញុំ រីឯ​សេចក្តី​វិនាស​អន្ត‌រាយ​ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។


ខ្ញុំ​ស្រឡាញ់​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ស្តាប់​សំឡេង ដែល​ខ្ញុំ​ទទូច​អង្វរ


ទ្រង់​ស្តាប់​ខ្ញុំ អស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ទ្រង់។


នៅ​ពេល​មាន​អាសន្ន ខ្ញុំ​ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។


ទ្រង់​បាន​ធ្វើ​ឲ្យ​ទុក្ខ​កង្វល់ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ លាន់​ឮ​គគ្រឹក‌គគ្រេង។


ពេល​នោះ ទឹក​លិច​ក្បាល​ខ្ញុំ ខ្ញុំ​ពោល​ថា ខ្ញុំ​ស្លាប់​ហើយ!


ឱអុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​រក​នាម របស់​ទ្រង់​ពី​បាត​អណ្ដូង​នោះ​មក។