ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ទៅកាន់បងប្អូនយូសុះថា៖ «តើអ្នករាល់គ្នាមានមុខរបរអ្វី?»។ ពួកគេជម្រាបស្តេចថា៖ «យើងខ្ញុំជាអ្នកគង្វាល ដូចដូនតារបស់យើងខ្ញុំដែរ»។
យ៉ូណាស 1:8 - អាល់គីតាប ពួកគេសួរយូណើសថា៖ «អ្នកជាអ្នកបង្កអន្តរាយដល់ពួកយើង សូមប្រាប់យើងមើល៍ថា តើអ្នកធ្វើអ្វី? អ្នកមកពីណា? ស្រុកអ្នកនៅឯណា? អ្នកជាជនជាតិអ្វី?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគេសួរលោកថា៖ «ចូរប្រាប់យើង តើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើង? តើអ្នករកស៊ីធ្វើការអី? មកពីណា? តើអ្នកនៅស្រុកណា? ហើយជាសាសន៍អី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេសួរលោកយ៉ូណាសថា៖ «លោកជាអ្នកបង្កអន្តរាយដល់ពួកយើង សូមប្រាប់យើងមើល៍ថា តើលោកធ្វើអ្វី? លោកមកពីណា? ស្រុកលោកនៅឯណា? លោកជាជនជាតិអ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេសួរពីដំណើរលោកថា ចូរប្រាប់យើង តើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើង តើអ្នករកស៊ីធ្វើការអី ហើយមកពីណា តើអ្នកនៅស្រុកណា ហើយជាសាសន៍អី |
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ទៅកាន់បងប្អូនយូសុះថា៖ «តើអ្នករាល់គ្នាមានមុខរបរអ្វី?»។ ពួកគេជម្រាបស្តេចថា៖ «យើងខ្ញុំជាអ្នកគង្វាល ដូចដូនតារបស់យើងខ្ញុំដែរ»។
ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងទូរអាឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យបានជាសះស្បើយ។ ពាក្យទូរអាអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់។
យ៉ូស្វេមានប្រសាសន៍ទៅកាន់លោកអេកានថា៖ «កូនអើយ ចូរលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល! ចូរលើកកិត្តិយសទ្រង់ឡើង! តើអ្នកបានធ្វើអ្វីខ្លះ ចូរប្រាប់ខ្ញុំ កុំលាក់លៀមឡើយ»។
ស្តេចសូលសួរទៅកាន់សម្តេចយ៉ូណាថានថា៖ «ចូរប្រាប់ឪពុកមើល៍ តើកូនបានធ្វើអ្វី?»។ សម្តេចយ៉ូណាថានក៏រៀបរាប់ប្រាប់ឪពុក តាមដំណើររឿង ជាហូរហែថា៖ «ខ្ញុំបានភ្លក់ទឹកឃ្មុំបន្តិច នៅចុងដំបងដែលខ្ញុំកាន់។ ឥឡូវនេះ ខ្ញុំសុខចិត្តស្លាប់ហើយ!»។
ទតសួរគាត់ថា៖ «តើអ្នកជាកូនចៅនរណា? ហើយមកពីណាដែរ?»។ គាត់ឆ្លើយថា៖ «ខ្ញុំជាយុវជនជាតិអេស៊ីប និងជាបាវបម្រើរបស់ជនជាតិអាម៉ាឡេកម្នាក់។ ម្ចាស់របស់ខ្ញុំបោះបង់ខ្ញុំចោល ចំនួនបីថ្ងៃមកហើយ ព្រោះខ្ញុំមានជំងឺ។