Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:3 - អាល់គីតាប

3 ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​ទៅ​កាន់​បង‌ប្អូន​យូសុះ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?»។ ពួក​គេ​ជម្រាប​ស្តេច​ថា៖ «យើង​ខ្ញុំ​ជា​អ្នក​គង្វាល ដូច​ដូន​តា​របស់​យើង​ខ្ញុំ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ផារ៉ោន​មានរាជឱង្ការ​នឹង​បងប្អូន​របស់គាត់​ថា​៖ “អ្នករាល់គ្នា​មាន​មុខរបរ​អ្វី​?”។ ពួកគេ​ទូល​ផារ៉ោន​ថា​៖ “បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកឃ្វាលចៀម ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ផារ៉ោន​មាន​រាជ‌ឱង្ការ​សួរ​បង‌ប្អូន​របស់​លោក​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?» ពួក‌គេ​ទូល​ផារ៉ោន​ថា៖ «ទូល​បង្គំ​យើង​ខ្ញុំ​ជា​ពួក​គង្វាល ដូច​ដូន​តា​របស់​យើង​ខ្ញុំ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​បងប្អូន​លោក​យ៉ូសែប​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?»។ ពួក​គេ​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​ជា​គង្វាល ដូច​ដូនតា​របស់​យើង​ខ្ញុំ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​ផារ៉ោន​ទ្រង់​មាន​បន្ទូល​សួរ​បង​ប្អូន​គាត់​ថា ឯង​រាល់​គ្នា​មាន​របរ​រក​ស៊ី​ធ្វើ​ការ​អ្វី គេ​ក៏​ទូល​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​ទ្រង់​មាន​របរ​ជា​អ្នក​គង្វាល​សត្វ ទាំង​យើង​ខ្ញុំ នឹង​ឪពុក​យើង​ខ្ញុំ​តៗ​មក

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​សំរាល​បាន​កូន​មួយ​ទៀត គឺ​ហាបេល ជា​កូន​ប្អូន។ ក្រោយ​មក ហាបេល​បាន​ប្រកប​របរ​ជា​គង្វាល​ចៀម រីឯ​កបេល ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។


ពួក​គេ​សួរ​យូណើស​ថា៖ «អ្នក​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង សូម​ប្រាប់​យើង​មើល៍​ថា តើ​អ្នក​ធ្វើ​អ្វី? អ្នក​មក​ពី​ណា? ស្រុក​អ្នក​នៅ​ឯ​ណា? អ្នក​ជា​ជន‌ជាតិ​អ្វី?»។


ព្រោះ​កាល​យើង​នៅ​ជា​មួយ​បង​ប្អូន យើង​បាន​ទូន្មាន​បង​ប្អូន​ថា អ្នក​ណា​មិន​ព្រម​ធ្វើ​ការ អ្នក​នោះ​ក៏​មិន​ត្រូវ​បរិភោគ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម