នៅខែទីមួយ គឺខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលស្តេចអហាស៊ូរុស គេបានបោះពួរីមនៅចំពោះមុខលោកហាម៉ាន់ ដើម្បីផ្សងមើលថា តើថ្ងៃណា ខែណា ជាវេលាល្អ។ ពួរីមនោះប៉ះចំលើខែទីដប់ពីរ ឬខែផល្គុន។
យ៉ូណាស 1:7 - អាល់គីតាប ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោត ដើម្បីឲ្យដឹងថា តើនរណាជាអ្នកបង្កអន្តរាយដល់ពួកយើងដូច្នេះ?»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើយូណើស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកសំពៅនិយាយគ្នាថា៖ «ចូរយើងចាប់ឆ្នោត ដើម្បីឲ្យដឹងថា ការអាក្រក់កើតដល់យើងនេះ ដោយព្រោះអ្នកណា» ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោត ដើម្បីឲ្យដឹងថា តើនរណាជាអ្នកបង្កអន្តរាយដល់ពួកយើងដូច្នេះ?»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើលោកយ៉ូណាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេជំនុំគ្នាថា ចូរយើងចាប់ឆ្នោតឲ្យបានដឹង ជាការអាក្រក់នេះ កើតដល់យើងដោយព្រោះអ្នកណា ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស |
នៅខែទីមួយ គឺខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលស្តេចអហាស៊ូរុស គេបានបោះពួរីមនៅចំពោះមុខលោកហាម៉ាន់ ដើម្បីផ្សងមើលថា តើថ្ងៃណា ខែណា ជាវេលាល្អ។ ពួរីមនោះប៉ះចំលើខែទីដប់ពីរ ឬខែផល្គុន។
ខ្ញុំនឹងអង្វរអុលឡោះថា: សូមកុំដាក់ទោសខ្ញុំឡើយ! សូមប្រាប់ឲ្យខ្ញុំដឹងផងថា តើទ្រង់មានមូលហេតុអ្វី ចោទប្រកាន់ខ្ញុំ?
មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺអុលឡោះតាអាឡាទេ ដែលសម្រេចអ្វីៗទាំងអស់។
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្តីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាប ទាស់នឹងបំណងអុលឡោះតាអាឡា ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។
ក្រោយពីឆ្កាងអ៊ីសារួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់អ៊ីសាមកចាប់ឆ្នោតចែកគ្នា
ក្រោយពីអុលឡោះរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ អុលឡោះបានប្រទានទឹកដីនោះឲ្យប្រជារាស្ដ្ររបស់ទ្រង់ធ្វើជាកម្មសិទ្ធិ។
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំអ៊ីសាជាអម្ចាស់មកដល់សិន គឺអ៊ីសានឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយអ៊ីសានឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្ដមនុស្ស។ នៅពេលនោះ អ៊ីសាជាអម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ដ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «ក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបចុះ អោនមុខដល់ដីដូច្នេះ?