Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូណាស 1:8 - អាល់គីតាប

8 ពួក​គេ​សួរ​យូណើស​ថា៖ «អ្នក​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង សូម​ប្រាប់​យើង​មើល៍​ថា តើ​អ្នក​ធ្វើ​អ្វី? អ្នក​មក​ពី​ណា? ស្រុក​អ្នក​នៅ​ឯ​ណា? អ្នក​ជា​ជន‌ជាតិ​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 រួច​គេ​សួរ​លោក​ថា៖ «ចូរ​ប្រាប់​យើង តើ​អ្នក​ណា​បាន​នាំ​ឲ្យ​ការ​អាក្រក់​នេះ​មក​លើ​យើង? តើ​អ្នក​រក​ស៊ី​ធ្វើ​ការ​អី? មក​ពី​ណា? តើ​អ្នក​នៅ​ស្រុក​ណា? ហើយ​ជា​សាសន៍​អី?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពួក​គេ​សួរ​លោក​យ៉ូណាស​ថា៖ «លោក​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង សូម​ប្រាប់​យើង​មើល៍​ថា តើ​លោក​ធ្វើ​អ្វី? លោក​ម​ក​ពី​ណា? ស្រុក​លោក​នៅ​ឯ​ណា? លោក​ជា​ជន‌ជាតិ​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​គេ​សួរ​ពី​ដំណើរ​លោក​ថា ចូរ​ប្រាប់​យើង តើ​អ្នក​ណា​បាន​នាំ​ឲ្យ​ការ​អាក្រក់​នេះ​មក​លើ​យើង តើ​អ្នក​រក​ស៊ី​ធ្វើ​ការ​អី ហើយ​មក​ពី​ណា តើ​អ្នក​នៅ​ស្រុក​ណា ហើយ​ជា​សាសន៍​អី

សូមមើលជំពូក ចម្លង




យ៉ូណាស 1:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​ទៅ​កាន់​បង‌ប្អូន​យូសុះ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?»។ ពួក​គេ​ជម្រាប​ស្តេច​ថា៖ «យើង​ខ្ញុំ​ជា​អ្នក​គង្វាល ដូច​ដូន​តា​របស់​យើង​ខ្ញុំ​ដែរ»។


ដូច្នេះ សូម​បង​ប្អូន​លន់‌តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ទូរអា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​បាន​ជា​សះ‌ស្បើយ។ ពាក្យ​ទូរអា‌អង្វរ​របស់​មនុស្ស​សុចរិត​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។


យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេកាន​ថា៖ «កូន​អើយ ចូរ​លើក​តម្កើង​សិរី‌រុង‌រឿងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល! ចូរ​លើក​កិត្តិយស​ទ្រង់​ឡើង! តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ចូរ​ប្រាប់​ខ្ញុំ កុំ​លាក់‌លៀម​ឡើយ»។


ស្តេច​សូល​សួរ​ទៅ​កាន់​សម្តេច​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​ឪពុក​មើល៍ តើ​កូន​បាន​ធ្វើ​អ្វី?»។ សម្តេច​យ៉ូណា‌ថាន​ក៏​រៀប​រាប់​ប្រាប់​ឪពុក តាម​ដំណើរ​រឿង ជា​ហូរ​ហែ​ថា៖ «ខ្ញុំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ខ្ញុំ​កាន់។ ឥឡូវ​នេះ ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។


ទត​សួរ​គាត់​ថា៖ «តើ​អ្នក​ជា​កូន​ចៅ​នរណា? ហើយ​មក​ពី​ណា​ដែរ?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​យុវជន‌ជាតិ​អេស៊ីប និង​ជា​បាវ​បម្រើ​របស់​ជន‌ជាតិ​អាម៉ាឡេក​ម្នាក់។ ម្ចាស់​របស់​ខ្ញុំ​បោះ​បង់​ខ្ញុំ​ចោល ចំនួន​បី​ថ្ងៃ​មក​ហើយ ព្រោះ​ខ្ញុំ​មាន​ជំងឺ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម