គេបានបញ្ចុះឆ្អឹងរបស់ស្តេចសូល និងសម្តេចយ៉ូណាថាន ក្នុងផ្នូររបស់លោកគីស ជាឪពុករបស់ស្តេចសូលនៅសេឡា ក្នុងស្រុកពុនយ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្តេចទត ហើយអុលឡោះសំដែងចិត្តមេត្តាករុណាដល់ស្រុកនោះវិញ។
យ៉ូណាស 1:15 - អាល់គីតាប បន្ទាប់មក ពួកគេលើកយូណើសបោះទៅក្នុងសមុទ្រ សមុទ្រក៏ស្ងប់ឈឹងភ្លាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ចាប់ហោរាយ៉ូណាស បោះទៅក្នុងសមុទ្រ រួចសមុទ្រក៏ស្ងប់ទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកគេលើកលោកយ៉ូណាសបោះទៅក្នុងសមុទ្រ សមុទ្រក៏ស្ងប់ឈឹងភ្លាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចាប់យ៉ូណាស បោះទៅក្នុងសមុទ្រ រួចសមុទ្រក៏ស្ងប់ទៅ |
គេបានបញ្ចុះឆ្អឹងរបស់ស្តេចសូល និងសម្តេចយ៉ូណាថាន ក្នុងផ្នូររបស់លោកគីស ជាឪពុករបស់ស្តេចសូលនៅសេឡា ក្នុងស្រុកពុនយ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្តេចទត ហើយអុលឡោះសំដែងចិត្តមេត្តាករុណាដល់ស្រុកនោះវិញ។
ទ្រង់បានធ្វើឲ្យសន្ធឹករលកសមុទ្រ ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង ទ្រង់ក៏បានធ្វើឲ្យសំឡេង ដ៏អឺងកងរបស់ប្រជាជន ទាំងឡាយបានស្ងប់ស្ងៀមដែរ។
ទ្រង់បង្ក្រាបអំនួតរបស់សមុទ្រ នៅពេលរលកសមុទ្រកក្រើកឡើង ទ្រង់បានធ្វើឲ្យស្ងប់ទៅវិញ។
ក្រែងលោអុលឡោះប្រែចិត្តលែងខឹងទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ គាត់ក្រោកឈរឡើង គំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។
ពួកសិស្សចូលទៅជិតអ៊ីសាដាស់គាត់ថា៖ «តួន! តួន! យើងស្លាប់ឥឡូវហើយ»។ អ៊ីសាក្រោកឡើង គំរាមខ្យល់ព្យុះ និងរលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និងរលកក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។