អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សំរែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។
យ៉ាកុប 5:4 - អាល់គីតាប ឥតបើកប្រាក់ឈ្នួលឲ្យពួកកម្មករដែលច្រូតកាត់ ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ មើល៍! សំរែកអ្នកច្រូតទាំងនោះបានលាន់ទៅដល់អុលឡោះជាអម្ចាស់នៃពិភពទាំងមូល។ ព្រះគម្ពីរខ្មែរសាកល មើល៍! ប្រាក់ឈ្នួលរបស់កម្មករដែលច្រូតកាត់ក្នុងវាលស្រែរបស់អ្នក ដែលអ្នកបានកេងបំបាត់កំពុងស្រែកឡើង ហើយសម្រែករបស់អ្នកច្រូតក៏ឮដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពលបរិវារដែរ។ Khmer Christian Bible មើល៍ ប្រាក់ឈ្នួលដែលអ្នករាល់គ្នាបានលួចបន្លំកម្មករដែលបានច្រូតកាត់នៅក្នុងស្រែរបស់អ្នករាល់គ្នា បានស្រែកឡើង ហើយសម្រែករបស់ពួកអ្នកច្រូតបានឮដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវាហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ប្រាក់ឈ្នួលដែលអ្នកបានលួចបន្លំកម្មករ ដែលច្រូតកាត់ក្នុងស្រែរបស់អ្នក កំពុងតែស្រែកឡើងទាស់នឹងអ្នក ហើយសម្រែកពួកអ្នកដែលច្រូតទាំងនោះ ក៏បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥតបើកប្រាក់ឈ្នួលឲ្យពួកកម្មករដែលច្រូតកាត់ ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ មើល៍! សម្រែកអ្នកច្រូតទាំងនោះបានលាន់ទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូល* ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ប្រាក់ឈ្នួល ដែលអ្នករាល់គ្នាបានបង្ខានចំពោះពួកជើងឈ្នួល ជាអ្នកច្រូតនៅស្រែរបស់អ្នករាល់គ្នា នោះក៏ស្រែកឡើង ហើយសំរែកនៃពួកអ្នកដែលច្រូតនោះ បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ |
អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សំរែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។
ពួកគេធ្វើបាបជនទុគ៌ត និងជនក្រីក្រ រហូតដល់អ្នកទាំងនោះស្រែករកទ្រង់ ហើយទ្រង់ស្តាប់សំរែកនេះ។
ដ្បិតទ្រង់ដាក់ទោសអ្នកដែលសម្លាប់គេ ទ្រង់ចងចាំជានិច្ច ទ្រង់មិនភ្លេចសំរែករបស់ជនរងគ្រោះឡើយ។
ដ្បិតអ្នកនោះគ្មានអ្វីផ្សេងទៀតដណ្តប់ទេ បើគ្នាគ្មានអាវធំ តើបានអ្វីដណ្តប់នៅពេលដេក? ប្រសិនបើគេស្រែករកយើង យើងនឹងស្តាប់ពាក្យគេ ដ្បិតយើងមានចិត្តអាណិតមេត្តា។
ឥឡូវនេះ សំរែករបស់ជនជាតិអ៊ីស្រអែលបានលាន់ឮដល់យើង ហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរ។
ប្រសិនបើអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មិនបានទុកយើងឲ្យនៅសេសសល់ មួយចំនួនតូចទេនោះ យើងមុខជាវិនាសដូចអ្នកក្រុងសូដុម យើងនឹងប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ា។
ចម្ការទំពាំងបាយជូររបស់អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រអែល ដើមទំពាំងបាយជូរដែលទ្រង់ស្រឡាញ់ គឺប្រជាជនយូដា។ ទ្រង់នឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើយុត្តិធម៌ តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិត ទ្រង់នឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើសុចរិត តែទ្រង់បែរឮស្នូរសំរែក របស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។
ខ្ញុំបានឮអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: ផ្ទះទាំងនេះមុខជាត្រូវវិនាសអន្តរាយអស់ ផ្ទះដ៏ស្កឹមស្កៃទាំងនេះ នឹងគ្មានមនុស្សនៅទៀតទេ។
«យេហូយ៉ាគីមអើយ អ្នកនឹងត្រូវវេទនាពុំខាន! ដ្បិតអ្នកសង់វាំង តែមិនប្រព្រឹត្តតាមសេចក្ដីសុចរិត អ្នកសង់បន្ទប់នៅជាន់ខាងលើ តែមិនប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌ អ្នកប្រើប្រជារាស្ត្រឲ្យធ្វើការ តែមិនឲ្យប្រាក់ឈ្នួលទេ។
មិនត្រូវជិះជាន់សង្កត់សង្កិនជនរួមជាតិរបស់អ្នកឡើយ កុំប្លន់យកទ្រព្យគេ ហើយក៏កុំទុកប្រាក់ឈ្នួលរបស់កម្មកររហូតដល់ថ្ងៃស្អែកដែរ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។
អ៊ីសាមានប្រសាសន៍ទៅកាន់ពួកសិស្សថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។
ចំណង់បើអុលឡោះវិញ ទ្រង់រឹតតែរកយុត្ដិធម៌ឲ្យអស់អ្នក ដែលទ្រង់បានជ្រើសរើស ហើយដែលអង្វរអុលឡោះ ទាំងយប់ ទាំងថ្ងៃ ទ្រង់អត់ធ្មត់ចំពោះគេ។
មួយវិញទៀត ណាពីអេសាយក៏បានថ្លែងទុកជាមុនមកថាៈ ប្រសិនបើអុលឡោះជាម្ចាស់នៃពិភពទាំងមូល មិនបានទុកកូនចៅយើងមួយចំនួន ឲ្យនៅសល់ទេ នោះយើងនឹងវិនាសទៅដូចជាអ្នកក្រុងសូដុម ហើយយើងក៏ប្រៀបបីដូចជាអ្នកក្រុង កូម៉ូរ៉ាដែរ។
ចូរប្រយ័ត្ន មិនត្រូវមានចិត្តអាក្រក់ ដោយគិតថា ឆ្នាំទីប្រាំពីរ ជាឆ្នាំដែលត្រូវលុបបំណុល កាន់តែខិតជិត ហើយអ្នកក៏គ្មានចិត្តមេត្តាដល់បងប្អូនដែលក្រនោះ គឺមិនជួយអ្វីទាំងអស់។ ពេលគាត់សុំអុលឡោះតាអាឡា ចោទប្រកាន់អ្នក នោះអ្នកមុខជាមានបាបមិនខាន។
បងប្អូនដែលជាម្ចាស់អើយ ត្រូវប្រព្រឹត្ដអំពើណាដែលសុចរិត និងយុត្ដិធម៌ដល់អ្នកបម្រើរបស់ខ្លួនដោយដឹងថា បងប្អូនផ្ទាល់ ក៏មានម្ចាស់មួយនៅសូរ៉កាដែរ។