គឺស្តេចស៊ីហុនជាស្ដេចស្រុកអាម៉ូរី ស្តេចអុកជាស្ដេចស្រុកបាសាន និងស្ដេចទាំងប៉ុន្មានរបស់ជនជាតិកាណាន
យេរេមា 48:45 - អាល់គីតាប ជនភៀសខ្លួនដែលអស់កម្លាំងរត់មកជ្រក នៅហេសបូន ជាក្រុងដែលស្ដេចស៊ីហុន ធ្លាប់គ្រប់គ្រងកាលពីដើម តែមានភ្លើងឆាបឆេះកណ្ដាលក្រុង ហើយឆេះរាលដាលទៅដល់ព្រំប្រទល់ និងតាមកំពូលភ្នំរបស់ស្រុកម៉ូអាប់ ដែលជាពូជអ្នកចំបាំងនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដែលរត់ គេឈរនៅទាំងអស់កម្លាំងក្រោមម្លប់ក្រុងហែសបូន ប៉ុន្តែ មានភ្លើងចេញពីហែសបូន និងអណ្ដាតភ្លើងចេញពីកណ្ដាលស៊ីហុន ទៅបញ្ឆេះទីបំផុតនៃស្រុកម៉ូអាប់ និងក្រយៅក្បាលនៃពួកជ្រួលជ្រើមទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនភៀសខ្លួនដែលអស់កម្លាំងរត់មកជ្រក នៅហេសបូន ជាក្រុងដែលស្ដេចស៊ីហុន ធ្លាប់គ្រប់គ្រងកាលពីដើម តែមានភ្លើងឆាបឆេះកណ្ដាលក្រុង ហើយឆេះរាលដាលទៅដល់ព្រំប្រទល់ និងតាមកំពូលភ្នំរបស់ស្រុកម៉ូអាប់ ដែលជាពូជអ្នកចម្បាំងនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលរត់ គេឈរនៅទាំងអស់កំឡាំងក្រោមម្លប់ក្រុងហែសបូន ប៉ុន្តែមានភ្លើងចេញពីហែសបូន នឹងអណ្តាតភ្លើងចេញពីកណ្តាលស៊ីហុន ទៅបញ្ឆេះទីបំផុតនៃស្រុកម៉ូអាប់ នឹងក្រយៅក្បាលនៃពួកជ្រួលជ្រើមទៅ |
គឺស្តេចស៊ីហុនជាស្ដេចស្រុកអាម៉ូរី ស្តេចអុកជាស្ដេចស្រុកបាសាន និងស្ដេចទាំងប៉ុន្មានរបស់ជនជាតិកាណាន
ពួកយុវជនបានបាត់បង់ជីវិត ដោយសារភ្លើងសង្គ្រាម ហើយគ្មាននៅសល់កំលោះ ដើម្បីរៀបការជាមួយពួកស្ត្រីក្រមុំទៀតឡើយ។
សូម្បីតែជនជាតិណូប និងជនជាតិតាផាណែស ក៏នាំគ្នាកោរសក់អ៊ីស្រអែល នាំយកទៅជាឈ្លើយដែរ។
ស្រុកម៉ូអាប់បាត់បង់កេរ្តិ៍ឈ្មោះ នៅក្រុងហេសបូន ខ្មាំងសត្រូវគិតគូរគ្នាថា “ទៅ! យើងនាំគ្នាលុបក្រុងនេះឲ្យបាត់ពី ចំណោមប្រជាជាតិទាំងឡាយ!” រីឯក្រុងម៉ាដម៉េនក៏ដូច្នោះដែរ អ្នកនឹងត្រូវកំទេចឲ្យទៅជាទីស្ងាត់ជ្រងំ ហើយដាវតាមប្រហារអ្នកពីក្រោយ។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកម៉ូអាប់ ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងកេរីយ៉ុតផង។ ស្រុកម៉ូអាប់នឹងវិនាសក្រោមសំរែកជ្រួលច្របល់ សំរែកសឹកសង្គ្រាម និងសំឡេងត្រែ។
មេដឹកនាំទាំងអស់នឹងកើតចេញ ពីកុលសម្ព័ន្ធយូដា ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់ រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចំបាំង។
ជនជាតិអ៊ីស្រអែលចាត់អ្នកនាំសារឲ្យទៅជួបស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី ប្រាប់ថា៖
ក្រុងហែសបូនជារាជធានីរបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី។ ស្តេចស៊ីហុនបានច្បាំងជាមួយស្តេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្តើមយកទឹកដីទាំងមូលរបស់ស្តេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹង រហូតដល់ស្ទឹងអើណូន។
ដ្បិតមានភ្លើងមួយចេញពីហែសបូន អណ្តាតភ្លើងមួយចេញពីក្រុងរបស់ស្តេចស៊ីហុន ឆាបឆេះក្រុងអើរនៅស្រុកម៉ូអាប់ និងពួកមេកន្ទ្រាញនៅប៉ែកខាងលើស្ទឹងអើណូន។
ម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ! ប្រជាជនដែលថ្វាយបង្គំព្រះកេម៉ូសអើយ អ្នកអន្តរាយហើយ! ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួន រត់ខ្ចាត់ខ្ចាយ ហើយប្រគល់កូនស្រី របស់ខ្លួនទៅជាឈ្លើយរបស់ស្តេចស៊ីហុន ជាស្តេចស្រុកអាម៉ូរី!
ខ្ញុំឃើញស្តេចម្នាក់ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្តេចនោះ តែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីយ៉ាកកូប មានដំបងរាជ្យមួយចេញពីអ៊ីស្រអែល ស្តេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់ ហើយប្រល័យកូនចៅទាំងអស់របស់សេត។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ក្នុងគីតាបមានចែងថាៈ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ អុលឡោះជាអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង”។ តើអ្នករាល់គ្នាដែលអានអាយិតនេះឬទេ?។