ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 47:4 - អាល់គីតាប

ថ្ងៃ​ដែល​ស្រុក​ភីលី‌ស្ទីន​ត្រូវ​ហិន‌ហោច បាន​មក​ដល់​ហើយ! ថ្ងៃ​នោះ អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន លែង​មាន​នរណា​អាច​ជួយ​ទៀត​ឡើយ ដ្បិតអុលឡោះ‌តាអាឡា​កំទេច​ស្រុក​ភីលី‌ស្ទីន គឺ​ពួក​អ្នក​ដែល​នៅ​សេស‌សល់​ពី​កោះ​កាប់‌ថោរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ថ្ងៃ​ដែល​ត្រូវ​បំផ្លាញ​ពួក​ភីលី‌ស្ទីន​ទាំង​អស់ បាន​មក​ដល់​ហើយ ដើម្បី​នឹង​កាត់​អស់​ទាំង​អ្នក​ជំនួយ ដែល​នៅ​សល់​ចេញ​ពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​សាសន៍​ភីលី‌ស្ទីន ជា​សំណល់​មនុស្ស​មក​ពី​កោះ​កាប់ថោរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​ដែល​ស្រុក​ភីលីស្ទីន​ត្រូវ​ហិន‌ហោច បាន​មក​ដល់​ហើយ! ថ្ងៃ​នោះ អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន លែង​មាន​នរណា​អាច​ជួយ​ទៀត​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ស្រុក​ភីលីស្ទីន គឺ​ពួក​អ្នក​ដែល​នៅ​សេស‌សល់​ពី​កោះ​កាប់‌ថោរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ថ្ងៃ​ដែល​ត្រូវ​បំផ្លាញ​ពួក​ភីលីស្ទីន​ទាំង​អស់​បាន​មក​ដល់​ហើយ ដើម្បី​នឹង​កាត់​អស់​ទាំង​អ្នក​ជំនួយ ដែល​នៅ​សល់ ចេញ​ពី​ក្រុង​ទីរ៉ុស នឹង​ក្រុង​ស៊ីដូន​បង់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បំផ្លាញ​សាសន៍​ភីលីស្ទីន គឺ​ជា​សំណល់​មនុស្ស​ដែល​មក​ពី​កោះ​កាប់ថោរ​ទៅ

សូមមើលជំពូក



យេរេមា 47:4
27 ការដាក់ឲ្យឆ្លើយតបគ្នា  

កាណាន​បង្កើត​បាន​ស៊ីដូន ជា​កូន​ច្បង និង​ហេត


ជន‌ជាតិ​ប៉ាទ្រូ‌ស៊ីម និង​ជន‌ជាតិ​កាស‌លូហ៊ីម ដែល​ជា​ដូន‌តា​របស់​ជន‌ជាតិ​ភីលី‌ស្ទីន និង​ជន‌ជាតិ​កាប់‌ថោរីម។


ពេល​ទ្រង់​ខឹង​ហើយ ទ្រង់​មិន​ប្រែ​ចិត្ត​ទេ ទ្រង់​បង្ក្រាប​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ និង​បរិវារ​របស់​វា។


ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​សើច​ចំអក​ដាក់​មនុស្ស​អាក្រក់ ព្រោះ​ទ្រង់​ជ្រាប​ថា ពេល​ដែល​គេ​ត្រូវ​វិនាស​ ជិត​មក​ដល់​ហើយ។


ពេល​អុលឡោះ‌តាអាឡា​ដាក់​ទោស គឺ​ពេល​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់ ព្យុះ​សង្ឃរា​ពី​ស្រុក​ឆ្ងាយ​បក់​បោក​មក តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្ដេច? តើ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​រក​ជំនួយ​ពី​នរណា? តើ​អ្នក​រាល់​គ្នា​នឹង​យក​ទ្រព្យ​សម្បត្តិ របស់​អ្នក​រាល់​គ្នា​ទៅ​ទុក​នៅ​ឯ​ណា?


ទ្វារ​ក្រុង​អើយ ចូរ​សោក​សង្រេង​ទៅ! ទីក្រុង​អើយ ចូរ​ស្រែក​យំ​ទៅ! ស្រុក​ភីលី‌ស្ទីន​ទាំង​មូល​រលាយ​សូន្យ​ហើយ ដ្បិត​មាន​ផ្សែង​ហុយ​មក​ពី​ទិស​ខាង​ជើង ខ្មាំង​សត្រូវ​លើក​ទ័ព​មក​ទាំង​អស់​គ្នា ឥត​បាត់​ម្នាក់​ណា​ឡើយ។


នៅ​ពេល​នោះ ប្រជា‌ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​នេះ នឹង​នាំ​គ្នា​ពោល​ថា៖ “មើល៍ ស្រុក​ដែល​យើង​ចាត់​ទុក​ជា​ទី​សង្ឃឹម ជា​ជំរក​សម្រាប់​រត់​ទៅ​ជ្រក​កោន ដើម្បី​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី ធ្លាក់​ដល់​កំរិត​ហ្នឹង​ទៅ​ហើយ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​រួច​ខ្លួន​បាន?”»។


ជន‌ជាតិ​អាស្ស៊ីរី​នឹង​វិនាស​ដោយ​មុខ​ដាវ តែ​មិន​មែន​ជា​ដាវ​របស់​មនុស្ស​ទេ គឺ​ពួក​គេ​មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ របស់​មនុស្ស​ឡើយ។ ពួក​អាស្ស៊ីរី​នឹង​បាក់​ទ័ព ហើយ​ទាហាន​ក្មេងៗ​របស់​ពួក​គេ នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ​សឹក។


ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់ សង‌សឹក​ខ្មាំង​សត្រូវ។ មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មាន​ឈាម​ដាប​គ្រប់​ទិស‌ទី។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល ធ្វើ​គូរបាន នៅ​ស្រុក​ខាង​ជើង តាម​មាត់​ទន្លេ​អឺប្រាត។


ចំណែក​ឯ​អ្នក​ដែល​ជា​មេ​ដឹក​នាំ​ពាល និង​ទុច្ចរិត​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!»។


ពេល​អ្នក​អះ‌អាង​លើ​និមិត្ត‌ហេតុ​បោក​ប្រាស់ និង​ការ​ទស្សន៍‌ទាយ​បោក​បញ្ឆោត គេ​នឹង​ត្រៀម​ដាវ​កាត់​ក​អ្នក​ដែល​ជា​មនុស្ស​ទុច្ចរិត និង​ជា​មនុស្ស​អាក្រក់ ព្រោះ​ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!។


«យើង​នឹង​ប្រហារ​ស្រុក​ភីលី‌ស្ទីន យើង​នឹង​ដក​ជីវិត​ពួក​កេរេ‌ធីម យើង​នឹង​លុប​បំបាត់​ប្រជា‌ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ។


ពេល​ណា​យើង​ដុត​ស្រុក​អេស៊ីប និង​កំទេច​បក្ស‌សម្ព័ន្ធ​របស់​ពួក​គេ​អស់​ហើយ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។


ពេល​កំណត់​មក​ដល់​ហើយ ថ្ងៃ​កំណត់​ក៏​មក​ដល់​ដែរ! អ្នក​ទិញ​មិន​ត្រូវ​អរ​សប្បាយ អ្នក​លក់​មិន​ត្រូវ​សោក​សង្រេង ដ្បិត​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់!


អ៊ីស្រ‌អែល​ត្រូវ​តែ​ដឹង​ថា គ្រា​ដែល​អុលឡោះ​ដាក់​ទោស មក​ដល់​ហើយ គឺ​គ្រា​ដែល​ម្នាក់ៗ​ទទួល​ផល​តាម​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ណាពី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់‌សតិ ហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាង ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតី ព្រោះ​តែ​កំហុស​ដ៏​ធ្ងន់ និង​អំពើ​ឃោរ‌ឃៅ​ដ៏​ច្រើន​របស់​អ្នក។


«កូន​ចៅ​អ៊ីស្រ‌អែល​អើយ យើង​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ប្រសើរ​ជាង ជន‌ជាតិ​អេត្យូ‌ពី​ទេ។ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យើង​ក៏​បាន​នាំ​ជន‌ជាតិ​ភីលី‌ស្ទីន ចេញ​ពី​ស្រុក​កាប់‌ថោរ ព្រម​ទាំង​នាំ​ជន‌ជាតិ​ស៊ីរី​ចេញ​ពី​ស្រុក​គៀរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


គ្រា​នោះ ជា​គ្រា​ដែល​អុលឡោះ​ធ្វើ​ទោស​ប្រជា‌រាស្ដ្រ​ទ្រង់ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប។


ជន‌ជាតិ​អាវីម​ដែល​រស់​នៅ​តាម​ភូមិ​នា​នា រហូត​ដល់​ក្រុង​កាសា បាន​ត្រូវ​ជន‌ជាតិ​កាប់‌ថោរ ចេញ​មក​ពី​ស្រុក​កាប់‌ថោរ កំទេច​អស់ ហើយ​តាំង​ទី​លំ​នៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ។


ពេល​អ៊ីមុាំ​ភីនេ‌ហាស មេ​ដឹក​នាំ​សហគមន៍ និង​មេ​លើ​ក្រុម​គ្រួសារ​ប្រជា‌ជន​អ៊ីស្រ‌អែល​នៅ​ទី​នោះ បាន​ឮ​ពាក្យ​សំដី ដែល​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ រៀប​រាប់​ពួក​គេ​ក៏​ពេញ​ចិត្ត។