លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំបានឃើញអុលឡោះតាអាឡានៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូលឈរជួបទ្រង់ ទាំងឆ្វេង ទាំងស្តាំផង។
យេរេមា 44:24 - អាល់គីតាប យេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល និងស្រីៗទាំងនោះថា៖ «ជនជាតិយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីបអើយ ចូរនាំគ្នាស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយេរេមាក៏ប្រាប់ដល់ជនទាំងឡាយ គឺដល់ទាំងពួកស្រីៗផងថា៖ «នែពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យនៅស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល និងស្រីៗទាំងនោះថា៖ «ជនជាតិយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីបអើយ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត យេរេមាក៏ប្រាប់ដល់ជនទាំងឡាយ គឺដល់ទាំងពួកស្រីៗផងថា នែពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យនៅស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ |
លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំបានឃើញអុលឡោះតាអាឡានៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូលឈរជួបទ្រង់ ទាំងឆ្វេង ទាំងស្តាំផង។
អ្នករាល់គ្នាជាមេដឹកនាំដ៏អាក្រក់ ដូចមេដឹកនាំក្រុងសូដុមអើយ ចូរស្ដាប់ការប្រៀនប្រដៅរបស់អុលឡោះតាអាឡា! អ្នករាល់គ្នាជាប្រជាជនដ៏អាក្រក់ ដូចប្រជាជនក្រុងកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកស្ដាប់ការប្រៀនប្រដៅ របស់អុលឡោះជាម្ចាស់នៃយើង!
មេដឹកនាំក្រុងយេរូសាឡឹម ដែលចូលចិត្តតែនិយាយចំអកអើយ! ចូរនាំគ្នាស្ដាប់អុលឡោះតាអាឡាមានបន្ទូល ដូចតទៅ:
ជនជាតិយូដាដែលនៅសេសសល់អើយ បើអ្នករាល់គ្នាគិតដូច្នោះមែន ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាសម្រេចចិត្ត ភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមែននោះ
ពួកគេពុំព្រមស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាទេ គឺពួកគេចេញដំណើរទៅស្រុកអេស៊ីប ហើយទៅដល់ក្រុងតាផាណែស។
ហេតុនេះ ជនជាតិយូដាទាំងអស់ ដែលរស់នៅស្រុកអេស៊ីបអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាដូចតទៅ៖ «យើងសូមស្បថក្នុងនាមដ៏ឧត្ដមរបស់យើងផ្ទាល់ថា: យើងលែងឲ្យជនជាតិយូដាណាម្នាក់ ដែលរស់នៅស្រុកអេស៊ីបយកឈ្មោះយើងមកស្បថ ដោយពោលថា “អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប”ទៀតហើយ!។
ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាមនុស្សបះបោរ - អ្នកត្រូវតែនាំពាក្យយើងទៅប្រាប់ពួកគេ។
រីឯអ្នកវិញ អ្នកហាមខ្ញុំមិនឲ្យថ្លែងបន្ទូលប្រឆាំងនឹងជនជាតិអ៊ីស្រអែល ហើយមិនឲ្យខ្ញុំស្ដីបន្ទោសពូជពង្សអ៊ីសាហាក់។ សូមអ្នកស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាដូចតទៅ: