ភាពអាសន្ន និងការឈឺចាប់អន្ទះសា ប្រៀបដូចស្ដេចមួយនាក់លើកទ័ពមកប្រហារ ធ្វើឲ្យគេភ័យញាប់ញ័រក្រៃលែង
យេរេមា 36:29 - អាល់គីតាប បន្ទាប់មក ចូរប្រកាសប្រឆាំងនឹងយេហូយ៉ាគីម ជាស្ដេចស្រុកយូដាដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលថា “អ្នកបានដុតក្រាំងនោះ ទាំងបន្ទោសយេរេមាដែលបានសរសេរថា ស្ដេចស្រុកបាប៊ីឡូនពិតជាមកកំទេចស្រុកនេះ ហើយបំផ្លាញជីវិតមនុស្ស និងសត្វ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក អ្នកត្រូវប្រាប់យេហូយ៉ាគីម ជាស្តេចយូដាថា ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងដូច្នេះ អ្នកបានដុតក្រាំងនោះចោល ដោយពាក្យថា ហេតុអ្វីបានជាសរសេរដូច្នេះថា ស្តេចបាប៊ីឡូននឹងមក ហើយបំផ្លាញស្រុកនេះ ព្រមទាំងធ្វើឲ្យលែងមានទាំងមនុស្ស និងសត្វ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ចូរប្រកាសប្រឆាំងនឹងយេហូយ៉ាគីម ជាស្ដេចស្រុកយូដាដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា “អ្នកបានដុតក្រាំងនោះ ទាំងបន្ទោសយេរេមាដែលបានសរសេរថា ស្ដេចស្រុកបាប៊ីឡូនពិតជាមកកម្ទេចស្រុកនេះ ហើយបំផ្លាញជីវិតមនុស្ស និងសត្វ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឯដំណើរយេហូយ៉ាគីម ជាស្តេចយូដា នោះត្រូវឲ្យឯងប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលយ៉ាងដូច្នេះ ឯងបានដុតក្រាំងនោះចោល ដោយពាក្យថា ហេតុអ្វីបានជាសរសេរដូច្នេះថា ស្តេចបាប៊ីឡូននឹងមក ហើយបំផ្លាញស្រុកនេះទៅ ព្រមទាំងធ្វើឲ្យលែងមានទាំងមនុស្ស នឹងសត្វជាពិត |
ភាពអាសន្ន និងការឈឺចាប់អន្ទះសា ប្រៀបដូចស្ដេចមួយនាក់លើកទ័ពមកប្រហារ ធ្វើឲ្យគេភ័យញាប់ញ័រក្រៃលែង
ព្រោះគេបានលើកដៃគំរាមអុលឡោះ ហើយលើកខ្លួនប្រឆាំងនឹង អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។
តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ ហើយអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
ព្រោះពួកគេពោលពាក្យចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោស ពួកគេប្រើឧបាយកល ធ្វើឲ្យចៅក្រមកាត់ក្ដីខុស ហើយចោទប្រកាន់មនុស្សស្លូតត្រង់ ដោយគ្មានមូលហេតុត្រឹមត្រូវ។
គេបំបិទមាត់ណាពីថា “កុំទាយអី” ហើយប្រាប់អ្នកទស្សន៍ទាយថា “កុំទស្សន៍ទាយការពិត ចូរពោលតែពាក្យបញ្ចើចបញ្ចើ និងរឿងប្រឌិតប៉ុណ្ណោះបានហើយ!
អ្នកណាប្រឆាំងនឹងម្ចាស់ដែលបានបង្កើតខ្លួន អ្នកនោះមុខជាវេទនាពុំខាន! អ្នកនោះកើតពីដី មិនខុសពីអ្នកឯទៀតៗទេ។ មិនដែលមានដីឥដ្ឋណាពោលទៅកាន់ជាងស្មូន ដែលកំពុងតែសូនខ្លួនថា តើអ្នកធ្វើអ្វីហ្នឹង! ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ!
យើងងាកមករកក្រុងនេះ ដើម្បីដាក់ទោស គឺមិនមែនឲ្យពរទេ។ យើងនឹងប្រគល់ទីក្រុងទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដុតកំទេចទីក្រុង”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងនឹងធ្វើឲ្យស្រុកនេះរងទុក្ខទោស តាមសេចក្ដីដែលយើងបានប្រកាសប្រឆាំងនឹងពួកគេ ដូចមានចែងទុកក្នុងក្រាំងនេះ ហើយដែលយេរេមាថ្លែងប្រឆាំងនឹងប្រជាជាតិទាំងអស់។
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះ ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
ហេតុដូចម្ដេចបានជាឯងហ៊ានទាយ ក្នុងនាមរបស់អុលឡោះតាអាឡាថា ដំណាក់នេះនឹងត្រូវវិនាសដូចទីសក្ការៈនៅស៊ីឡូ ហើយថាក្រុងនេះនឹងត្រូវខ្ទេចខ្ទី គ្មានមនុស្សរស់នៅតទៅទៀតដូច្នេះ?»។ ប្រជាជនទាំងអស់ចោមរោមយេរេមា នៅក្នុងដំណាក់របស់អុលឡោះតាអាឡា។
ណាពីទាំងប៉ុន្មានដែលរស់នៅមុនយើងទាំងពីរនាក់ បានថ្លែងបន្ទូលតាំងពីយូរយារណាស់មកហើយថា ប្រទេស និងនគរធំៗជាច្រើន ត្រូវកើតសង្គ្រាម កើតអន្តរាយ និងកើតជំងឺអាសន្នរោគ។
ស្តេចសេដេគាជាស្ដេចស្រុកយូដា ឲ្យគេយកគាត់ទៅឃុំឃាំងទាំងមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកប្រកាសពាក្យទាំងនេះថា: អុលឡោះតាអាឡាមានបន្ទូលថា “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដណ្ដើមយកទីក្រុង។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «នៅក្នុងក្រុងដែលវិនាសបាក់បែក នឹងគ្មានមនុស្ស គ្មានសត្វ ហើយនៅតាមក្រុងឯទៀតៗ ពួកគង្វាលនឹងនាំគ្នាធ្វើក្រោល ជាជំរកសម្រាប់ហ្វូងសត្វរបស់ខ្លួនសាជាថ្មី។
ពេលលោកយេហ៊ូឌីអានបានបី ឬបួនទំព័រ ស្ដេចយកកន្ត្រៃរបស់ស្មៀនស្តេចមកកាត់ទំព័រនោះ បោះទៅក្នុងជើងក្រាន។ ស្ដេចធ្វើដូច្នេះបន្តិចម្ដងៗរហូតដល់អស់ក្រាំង។
«យើងបានហាមប្រាមអ្នករាល់គ្នាមិនឲ្យបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះ មកលើយើងថែមទៀតផង!»។
ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីអុលឡោះ អស់លោកពុំអាចរំលាយបានឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្ន ក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងអុលឡោះទៅវិញ»។ គេយល់ស្របតាមយោបល់របស់លោកកាម៉ាលាលទាំងអស់គ្នា
អុលឡោះតាអាឡាមិនពេញចិត្តអត់ទោសឲ្យមនុស្សបែបនេះទេ ផ្ទុយទៅវិញ កំហឹង និងសេចក្តីប្រច័ណ្ឌរបស់អុលឡោះតាអាឡា មុខជាឆាបឆេះគេ បណ្តាសាទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះក៏នឹងកើតមានដល់គេ ហើយអុលឡោះតាអាឡានឹងលុបបំបាត់ឈ្មោះគេពីផែនដីនេះ។