ក៏ប៉ុន្តែ ទ្រង់តែងតែអត់ទោស ឲ្យយើងខ្ញុំជានិច្ច ដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចទ្រង់។
យេរេមា 33:8 - អាល់គីតាប យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ រួចផុតពីអំពើបាបទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តទាស់នឹងយើង ហើយបះបោរប្រឆាំងនឹងយើងទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏នឹងសម្អាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងយើង ហើយយើងនឹងអត់ទោសចំពោះអស់ទាំងអំពើទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងយើងនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ* រួចផុតពីអំពើបាបទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តទាស់នឹងយើង ហើយបះបោរប្រឆាំងនឹងយើងទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏នឹងសំអាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងអញ ហើយអញនឹងអត់ទោសចំពោះអស់ទាំងសេចក្ដីទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងអញនោះ |
ក៏ប៉ុន្តែ ទ្រង់តែងតែអត់ទោស ឲ្យយើងខ្ញុំជានិច្ច ដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចទ្រង់។
សូមលុបលាងកំហុសខ្ញុំ ឲ្យបានស្អាតទាំងស្រុង សូមជម្រះខ្ញុំឲ្យបានបរិសុទ្ធ រួចពីបាប!
នៅគ្រានោះ អុលឡោះតាអាឡានឹងធ្វើឲ្យពន្លកមួយលូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រអែលដែលនៅសល់ពីស្លាប់ ឲ្យមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំឲ្យពួកគេមានមោទនភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
យើងលុបបំបាត់ទោស និងកំហុសរបស់អ្នក ដូចពពករសាត់បាត់ទៅ ចូរវិលត្រឡប់មករកយើងវិញ ដ្បិតយើងបានលោះអ្នកហើយ។
នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង យើងធ្វើឲ្យគេរីករាយនៅក្នុង ដំណាក់របស់យើងដែលជាកន្លែងទូរអា យើងនឹងទទួលគូរបានដុត ព្រមទាំងគូរបានផ្សេងៗដែលគេយកមក ជូននៅលើអាសនៈរបស់យើង។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់ទូរអា។
គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់អុលឡោះតាអាឡា” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់អោនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នៅគ្រានោះ គេរកមើលកំហុសរបស់ ជនជាតិអ៊ីស្រអែលលែងឃើញទៀតហើយ រីឯអំពើបាបរបស់ជនជាតិយូដា ក៏ពុំឃើញមានទៀតដែរ ដ្បិតយើងលើកលែងទោសអស់អ្នកដែលយើង ទុកឲ្យនៅសេសសល់ពីស្លាប់» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ប្រជាជនក្រុងស៊ីយ៉ូនអើយ អ្នកទទួលទោសដល់កំរិតហើយ គ្មាននរណាកៀរអ្នកយកទៅជាឈ្លើយទៀតទេ រីឯប្រជាជនស្រុកអេដុមវិញ អុលឡោះនឹងធ្វើទណ្ឌកម្មពួកគេ ស្របតាមអំពើដែលគេប្រព្រឹត្ត គឺទ្រង់លាតត្រដាងអំពើបាបរបស់ពួកគេ។
យើងនឹងប្រោះទឹកដ៏វិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ ផុតពីអំពើសៅហ្មងទាំងឡាយ លែងឲ្យអ្នករាល់គ្នាពេញចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «នៅថ្ងៃដែលយើងជម្រះអ្នករាល់គ្នាឲ្យបានបរិសុទ្ធ រួចផុតពីអំពើបាបទាំងប៉ុន្មានរបស់ខ្លួនហើយ យើងនឹងឲ្យមានប្រជាជនរស់នៅសាជាថ្មីក្នុងក្រុងនានា ហើយគេនឹងសង់ផ្ទះនៅត្រង់កន្លែងបាក់បែកនោះឡើងវិញ។
យើងនឹងចាត់ទុកប្រជាជននេះ ថាគ្មានទោសទៀតឡើយ។ យើងជាអុលឡោះតាអាឡា នឹងនៅក្រុងស៊ីយ៉ូន»។
ដ្បិតថ្ងៃនោះ គេធ្វើពិធីលោះបាបអ្នករាល់គ្នា ដើម្បីជម្រះអ្នករាល់គ្នាឲ្យបានបរិសុទ្ធ។ ពេលនោះអ្នករាល់គ្នានឹងបានបរិសុទ្ធនៅចំពោះអុលឡោះតាអាឡា រួចផុតពីបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា។
នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជម្រះអំពើបាប និងអំពើសៅហ្មងរបស់ព្ញាតិវង្សស្តេចទត និងប្រជាជននៅក្រុងយេរូសាឡឹម។
និងអ៊ីសាអាល់ម៉ាហ្សៀសប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូនដែរ! អ៊ីសាជាបន្ទាល់ដ៏ស្មោះត្រង់ គាត់រស់ឡើងវិញមុនគេបង្អស់ ហើយគាត់ជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ អ៊ីសាស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារឈាមរបស់គាត់ផ្ទាល់។