សូមស្តេចឈរនៅលើរទេះ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមស្តេចទទួលមហាជោគជ័យ ដោយអំណាចរបស់អ្នក។
យេរេមា 33:15 - អាល់គីតាប នៅគ្រានេះ យើងនឹងធ្វើឲ្យមានស្ដេចមួយនាក់ដ៏សុចរិត កើតចេញពីពូជពង្សរបស់ទត។ ស្ដេចនោះនឹងគ្រប់គ្រងស្រុកដោយសុចរិត និងយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ គឺនៅជាន់នោះ យើងនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះ ព្រះអង្គនឹងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ យើងនឹងធ្វើឲ្យមានស្ដេចមួយអង្គ ដ៏សុចរិត កើតចេញពីពូជពង្សរបស់ដាវីឌ។ ស្ដេចនោះនឹងគ្រប់គ្រងស្រុកដោយសុចរិត និងយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គឺនៅជាន់នោះឯង អញនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះទ្រង់នឹងសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅក្នុងស្រុក |
សូមស្តេចឈរនៅលើរទេះ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមស្តេចទទួលមហាជោគជ័យ ដោយអំណាចរបស់អ្នក។
ទ្រង់តែងតែពេញចិត្តនឹងសេចក្ដីសុចរិត ទ្រង់មិនពេញចិត្តនឹងអំពើទុច្ចរិតទេ ហេតុនេះហើយអុលឡោះជាម្ចាស់ របស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមមិត្តភក្ដិរបស់អ្នក ហើយប្រទានឲ្យអ្នក មានអំណរសប្បាយដ៏លើសលប់ ដោយចាក់ប្រេងតែងតាំងអ្នក។
នៅគ្រានោះ អុលឡោះតាអាឡានឹងធ្វើឲ្យពន្លកមួយលូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រអែលដែលនៅសល់ពីស្លាប់ ឲ្យមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំឲ្យពួកគេមានមោទនភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
ដោយអុលឡោះតាអាឡាសុចរិត ទ្រង់ពេញចិត្តធ្វើឲ្យហ៊ូកុំរបស់ ទ្រង់បានថ្កុំថ្កើងរុងរឿង។
ចំពោះអុលឡោះតាអាឡា អ្នកបម្រើប្រៀបបាននឹងពន្លកមួយ ដែលលូតលាស់មិនសូវល្អ ដូចដំណាំដែលដុះចេញពីដីហួតហែង។ គាត់គ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរ គួរឲ្យចាប់អារម្មណ៍ឡើយ ហើយគាត់ក៏គ្មានរូបរាងអ្វីគួរឲ្យ ទាក់ទាញចិត្តយើងដែរ។
បុត្រានោះនឹងលាតសន្ធឹងអំណាច គាត់នឹងធ្វើឲ្យរាជបល្ល័ង្ករបស់ស្តេច ទត និងនគររបស់គាត់ មានសេចក្ដីសុខសាន្តរហូតតទៅ។ គាត់យកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់គាត់ឲ្យបានគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីទ្រង់មានចិត្តស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។
ស្ដេចទាំងឡាយដែលស្នងរាជ្យទតនឹងជិះរទេះ ជិះសេះកាត់ទ្វារក្រុងនេះតទៅមុខទៀត ដោយមានមេដឹកនាំ ព្រមទាំងប្រជាជនយូដា និងអ្នកក្រុងយេរូសាឡឹមហែហម ហើយនឹងមានមនុស្សរស់នៅក្នុងក្រុងយេរូសាឡឹមតទៅមុខទៀត។
ពួកគេនឹងគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ ហើយគោរពបម្រើពូជពង្សរបស់ទត ដែលយើងនឹងតែងតាំងឲ្យ គ្រងរាជ្យលើពួកគេ។
អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់ ហើយបច្ចាមិត្តរបស់ពួកគេពោលថា: “បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេ ព្រោះពួកគេបានប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់អុលឡោះតាអាឡា!”។ ដូនតារបស់ពួកគេបានសង្ឃឹមលើអុលឡោះតាអាឡា ដែលជាប្រភពនៃសេចក្ដីសុចរិត។
ដូច្នេះ មូស្ទីយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ គាត់ដែលនៅលើសេះនោះ មាននាមថា «ស្មោះត្រង់ហើយពិតប្រាកដ» គាត់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្ដិធម៌។