ស្តេចហ្វៀរ៉អ៊ូននេកោបានតែងតាំងស្តេចអេលាគីម ជាប្អូនរបស់ស្តេចយ៉ូអាហាស់ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម ហើយដូរនាមថា យេហូយ៉ាគីមវិញ។ រីឯស្តេចយ៉ូអាហាស់ស្តេចនេកោនាំយកទៅជាឈ្លើយនៅស្រុកអេស៊ីប។
យេរេមា 22:13 - អាល់គីតាប «យេហូយ៉ាគីមអើយ អ្នកនឹងត្រូវវេទនាពុំខាន! ដ្បិតអ្នកសង់វាំង តែមិនប្រព្រឹត្តតាមសេចក្ដីសុចរិត អ្នកសង់បន្ទប់នៅជាន់ខាងលើ តែមិនប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌ អ្នកប្រើប្រជារាស្ត្រឲ្យធ្វើការ តែមិនឲ្យប្រាក់ឈ្នួលទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់អ្នកណាដែលសង់ផ្ទះខ្លួន ដោយការទុច្ចរិត ហើយធ្វើបន្ទប់ខ្លួនដោយការមិនទៀងត្រង់ ជាអ្នកដែលប្រើប្រាស់អ្នកជិតខាងខ្លួនទទេ ឥតចេញឈ្នួលឲ្យ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យេហូយ៉ាគីមអើយ អ្នកនឹងត្រូវវេទនាពុំខាន! ដ្បិតអ្នកសង់វាំង តែមិនប្រព្រឹត្តតាមសេចក្ដីសុចរិត អ្នកសង់បន្ទប់នៅជាន់ខាងលើ តែមិនប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌ អ្នកប្រើប្រជារាស្ត្រឲ្យធ្វើការ តែមិនឲ្យប្រាក់ឈ្នួលទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់អ្នកណាដែលសង់ផ្ទះខ្លួន ដោយការទុច្ចរិត ហើយធ្វើបន្ទប់ខ្លួនដោយការមិនទៀងត្រង់ ជាអ្នកដែលប្រើប្រាស់អ្នកជិតខាងខ្លួនទទេ ឥតចេញឈ្នួលឲ្យ |
ស្តេចហ្វៀរ៉អ៊ូននេកោបានតែងតាំងស្តេចអេលាគីម ជាប្អូនរបស់ស្តេចយ៉ូអាហាស់ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម ហើយដូរនាមថា យេហូយ៉ាគីមវិញ។ រីឯស្តេចយ៉ូអាហាស់ស្តេចនេកោនាំយកទៅជាឈ្លើយនៅស្រុកអេស៊ីប។
កាលស្តេចយេហូយ៉ាគីមឡើងសោយរាជ្យ ស្តេចមានអាយុម្ភៃប្រាំឆ្នាំ ហើយស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទេ។
ប្រសិនបើខ្ញុំបរិភោគផល ដែលដុះចេញពីដីនោះ ដោយមិនបង់ប្រាក់ ហើយធ្វើឲ្យម្ចាស់ដីរីងរៃនៅក្នុងដួងចិត្ត
អស់អ្នកដែលរឹបអូសយកផ្ទះគេ មកធ្វើជាផ្ទះខ្លួនឯង មុខជាត្រូវវេទនាពុំខាន! អស់អ្នកដែលយកដីគេ មកបញ្ចូលក្នុងដីខ្លួនឯង ក៏ត្រូវវេទនាដែរ! ពួកគេធ្វើដូច្នេះរហូតទាល់តែអ្នកផ្សេង លែងមានដីទៀត ហើយនៅទីបំផុត ក្នុងស្រុកមាននៅសល់ តែពួកគេប៉ុណ្ណោះ។
អ្នកដែលរកបានទ្រព្យសម្បត្តិដោយអយុត្តិធម៌ ប្រៀបបាននឹងសត្វទទាក្រាបស៊ុតសត្វដទៃ។ នៅពេលពាក់កណ្ដាលអាយុ ទ្រព្យសម្បត្តិនឹងចាកចេញពីអ្នកនោះទៅ ហើយនៅទីបញ្ចប់ គេក្លាយទៅជាមនុស្សមិនដឹងខុសត្រូវ។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូល ស្ដីអំពីស្ដេចយេហូយ៉ាគីម ជាបុត្ររបស់ ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដាថា៖ «ពេលយេហូយ៉ាគីមស្លាប់ នឹងគ្មាននរណាយំរៀបរាប់ថា “ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!” ហើយក៏គ្មាននរណាយំសោក ដោយពោលថា “ស្តេចអើយ ម្ដេចក៏វេទនាម៉្លេះ!”
មិនត្រូវជិះជាន់សង្កត់សង្កិនជនរួមជាតិរបស់អ្នកឡើយ កុំប្លន់យកទ្រព្យគេ ហើយក៏កុំទុកប្រាក់ឈ្នួលរបស់កម្មកររហូតដល់ថ្ងៃស្អែកដែរ។
អស់លោកសង់ក្រុងស៊ីយ៉ូន ដោយបង្ហូរឈាមគេ ហើយសង់ក្រុងយេរូសាឡឹម ដោយជិះជាន់សង្កត់សង្កិនគេ។
អ្នកមុខជាត្រូវវេទនាពុំខាន! ព្រោះអ្នកបានសង់ទីក្រុង ដោយបង្ហូរឈាម និងប្រព្រឹត្តបទឧក្រិដ្ឋ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។
ឥតបើកប្រាក់ឈ្នួលឲ្យពួកកម្មករដែលច្រូតកាត់ ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ មើល៍! សំរែកអ្នកច្រូតទាំងនោះបានលាន់ទៅដល់អុលឡោះជាអម្ចាស់នៃពិភពទាំងមូល។