Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 22:14 - អាល់គីតាប

14 អ្នក​ពោល​ថា “យើង​នឹង​សង់​ដំណាក់​មួយ ដ៏​ស្កឹម‌ស្កៃ មាន​បន្ទប់​ធំ​ទូលាយ​សម្រាប់​យើង”។ អ្នក​ចោះ​បង្អួច និង​ធ្វើ​ជញ្ជាំង​ពី​ឈើ​ដ៏​មាន​តម្លៃ ហើយ​លាប​ពណ៌​ក្រហម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ហើយ​ក៏​ពោល​ថា យើង​នឹង​សង់​ផ្ទះ​មួយ​ធំ ដែល​មាន​បន្ទប់​ទូលាយ​សម្រាប់​យើង ក៏​ធ្វើ​បង្អួច ហើយ​បិទ​ជញ្ជាំង​ដោយ​ក្តារ​តា‌ត្រៅ រួច​លាប​ពណ៌​ក្រហម​ស្រស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អ្នក​ពោល​ថា “យើង​នឹង​សង់​ដំណាក់​មួយ ដ៏​ស្កឹម‌ស្កៃ មាន​បន្ទប់​ធំ​ទូលាយ​សម្រាប់​យើង”។ អ្នក​ចោះ​បង្អួច និង​ធ្វើ​ជញ្ជាំង​ពី​ឈើ​ដ៏​មាន​តម្លៃ ហើយ​លាប​ពណ៌​ក្រហម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​ក៏​ពោល​ថា អញ​នឹង​សង់​ផ្ទះ​១​ធំ ដែល​មាន​បន្ទប់​ទូលាយ​សំរាប់​អញ ក៏​ធ្វើ​បង្អួច ហើយ​បិទ​ជញ្ជាំង​ដោយ​ក្តារ​តាត្រៅ រួច​លាប​ពណ៌​ក្រហម​ស្រស់

សូមមើលជំពូក ចម្លង




យេរេមា 22:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​និយាយ​ទៅ​កាន់​ណាពី​ណាថាន​ថា៖ «សូម​លោក​គិត​មើល ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ធ្វើ​អំពី​ឈើ​ដ៏​មាន​តម្លៃ រីឯ​ហិប​នៃ​អុលឡោះ​ស្ថិត​នៅ​ក្នុង​ជំរំ​ធ្វើ​អំពី​ក្រណាត់​សំពត់!»។


នៅ​តាម​ជញ្ជាំង​បន្ទប់​ធំ ស្តេច​បាន​ឲ្យ​គេ​ពាស​ឈើ​តាត្រៅ និង​ស្រោប​មាស​ដ៏​មាន​គុណ‌ភាព​ខ្ពស់ ព្រម​ទាំង​ឆ្លាក់​ក្បាច់​ដើម​ចាក និង​ច្រវាក់។


អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង​រមែង​ចូល​ចិត្ត​អំពើ​បាប អ្នក​ណា​និយាយ​អួត​បំប៉ោង អ្នក​នោះ​ស្វែង​រក​មហន្ត‌រាយ។


ចូរ​បំពេញ​កិច្ចការ​ខាង​ក្រៅ​ផ្ទះ និង​បង្ហើយ​ការ‌ងារ​នៅ​ឯ​ស្រែ​ចម្ការ​សិន រួច​សឹម​សង់​ផ្ទះ។


មែក​តាត្រៅ​ទាំង​នេះ​ជា​ពិដាន​ផ្ទះ​របស់​យើង ហើយ​ដើម​កកោះ​ទាំង​នេះ ជា​ជញ្ជាំង​ផ្ទះ​របស់​យើង។


ប្រជា‌ជន​ទាំង​មូល គឺ​អ្នក​ស្រុក​អេប្រាអ៊ីម និង​អ្នក​ស្រុក​សាម៉ារី មុខ​ជា​ដឹង ហើយ​នាំ​គ្នា​និយាយ​អួត​ក្អេង‌ក្អាង​ថា៖


នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​បែប​នេះ​ហើយ នៅ​តែ​មិន​អស់​ចិត្ត​ទៀត។ នាង​ឃើញ​រូប​ប្រុសៗ​ដែល​គេ​ឆ្លាក់​នៅ​តាម​ជញ្ជាំង គឺ​រូប​ចម្លាក់​របស់​ជន‌ជាតិ​ខាល់ដេ គូរ​ដោយ​ពណ៌​ក្រហម


ស្តេច​មាន​ប្រសាសន៍​ថា៖ «ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ី‌ឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិយស និង​សិរី‌រុង‌រឿង​របស់​យើង»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា៖ «យើង​ស្អប់​អំនួត​របស់​កូន​ចៅ​យ៉ាកកូប យើង​មិន​ចូល​ចិត្ត​នឹង​ប្រាសាទ​របស់​ពួក​គេ​ទេ យើង​នឹង​ប្រគល់​សាម៉ារី និង​អ្វីៗ​នៅ​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


«ពេល​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ តើ​អ្នក​រាល់​គ្នា​គួរ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​តាក់‌តែង ដោយ​ឈើ​ដ៏​មាន​តម្លៃ​ដូច្នេះ​ឬ?»។


ប្រសិន​បើ​អេដុម​ពោល​ថា “ពួក​យើង​នឹង​សង់​ស្រុក ដែល​វិនាស​នេះ​ឡើង​វិញ!” ឲ្យ​ពួក​គេ​សង់​ទៅ! យើង​នឹង​កំទេច​ស្រុក​នោះ​សា​ជា​ថ្មី។ គេ​នឹង​ហៅ​ស្រុក​នោះ​ថា “ទឹក​ដី​របស់​ជន​ទុច្ចរិត” “ប្រជា‌ជន​ដែលអុលឡោះ‌តាអាឡា​ខឹង​រហូត”។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម