កូនចៅរបស់អ៊ីស្មាអែល មានឈ្មោះតាមជំបួរវង្សត្រកូល ដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម
យេរេមា 2:10 - អាល់គីតាប ចូរទៅកោះគីទីមដែលនៅដាច់ស្រយាល ហើយសង្កេតមើលចុះ ចូរចាត់មនុស្សឲ្យទៅស្រុកកេដារ ហើយស៊ើបសួរឲ្យបានហ្មត់ចត់ថា តើនៅតំបន់ទាំងនោះគេប្រព្រឹត្តដូច អ្នករាល់គ្នាឬទេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មាន របស់ពួកគីទីមមើល ហើយចាត់គេទៅឯស្រុកកេដារ ឲ្យពិចារណាយ៉ាងអស់ពីចិត្ត នោះនឹងឃើញបើមានអ្វីដូច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទៅកោះគីទីមដែលនៅដាច់ស្រយាល ហើយសង្កេតមើលចុះ ចូរចាត់មនុស្សឲ្យទៅស្រុកកេដារ ហើយស៊ើបសួរឲ្យបានហ្មត់ចត់ថា តើនៅតំបន់ទាំងនោះគេប្រព្រឹត្តដូច អ្នករាល់គ្នាឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មានរបស់ពួកគីទីមមើល ហើយចាត់គេទៅឯស្រុកកេដារ ឲ្យពិចារណាយ៉ាងអស់ពីចិត្ត នោះនឹងឃើញបើដែលមានអ្វីឲ្យដូចឬទេ |
កូនចៅរបស់អ៊ីស្មាអែល មានឈ្មោះតាមជំបួរវង្សត្រកូល ដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម
គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា “ជនជាតិអ៊ីស្រអែលបានបោះបង់ចោលអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ គឺម្ចាស់ដែលបាននាំដូនតារបស់ពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជាអុលឡោះតាអាឡាធ្វើឲ្យពួកគេរងទុក្ខវេទនា”»។
កាលស្តេចទតមានវ័យចាស់ជរាណាស់ហើយ ស្តេចបានតែងតាំងស៊ូឡៃម៉ានជាកូន ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល។
ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់!
ដ្បិតអុលឡោះជាអម្ចាស់មានបន្ទូលមកខ្ញុំថា៖ «នៅមួយឆ្នាំទៀត ដោយគិតចាប់ពីថ្ងៃនេះទៅ ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។
សេចក្ដីប្រកាសស្ដីអំពីក្រុងទីរ៉ុស: នាវាមកពីស្រុកតើស៊ីសអើយ ចូរនាំគ្នាស្រែកយំទៅ ដ្បិតកំពង់ផែ របស់ក្រុងទីរ៉ុសវិនាសសូន្យ ឥតមានសល់ផ្ទះ ឥតមានកន្លែងចូលសំចតទៀតឡើយ!។ ពួកគេបានឃើញដូច្នេះ នៅពេលធ្វើដំណើរ មកពីកោះគីប្រុស។
ទ្រង់មានបន្ទូលថា: អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ តទៅមុខទៀតហើយ ទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្ដី ក៏នៅតែពុំបានសម្រាកដែរ។
នេះជាបន្ទូលរបស់អុលឡោះស្ដីអំពីស្រុកកេដារ និងនគរទាំងប៉ុន្មាននៅហាសោរ ដែលស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន វាយយកបាន។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរក្រោកឡើង ទៅវាយលុកស្រុកកេដារ ចូរកំទេចពួកអ្នកស្រុកខាងកើតនោះ ឲ្យអន្តរាយទៅ!
នាងយកសម្លៀកបំពាក់របស់នាង ជាសម្លៀកបំពាក់ធ្វើពីក្រណាត់ចំរុះពណ៌ ទៅតាក់តែងកន្លែងនៅតាមទួលខ្ពស់ៗ ហើយប្រព្រឹត្តអំពើពេស្យាចារនៅទីនោះ - ពីមុនក្ដី នៅពេលខាងមុខក្ដី មិនដែលមានរឿងដូច្នេះកើតឡើងទេ -។
ស្រុកអារ៉ាប់ និងមេដឹកនាំទាំងប៉ុន្មាន នៅស្រុកកេដារ នាំគ្នាលក់ដូរជាមួយអ្នក។ ឈ្មួញពីស្រុកអ្នកយកកូនចៀម ចៀមឈ្មោល និងពពែឈ្មោល ទៅលក់នៅស្រុករបស់ពួកគេ។
ពួកគេយកឈើម៉ៃសាក់ពីស្រុកបាសាន មកធ្វើជាច្រវា យកឈើគ្រញូងពីកោះគីទីម មកក្រាលជាមួយភ្លុក ធ្វើកន្លែងអង្គុយ។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «អ្នករាល់គ្នាព្រហើនលើសប្រជាជាតិនានាដែលនៅជុំវិញ គឺអ្នករាល់គ្នាពុំបានធ្វើតាមហ៊ូកុំ និងវិន័យរបស់យើងទេ។ លើសពីនេះទៀត សូម្បីតែទម្លាប់របស់ប្រជាជាតិដែលនៅជុំវិញ ក៏អ្នករាល់គ្នាមិនធ្វើតាមផង។
ដូច្នេះ ស្ដេចនោះក៏បែរទៅរកកោះនានា ហើយវាយយកបានជាច្រើន។ ប៉ុន្តែ មានមេទ័ពម្នាក់មកបញ្ឈប់សកម្មភាពដ៏អាម៉ាស់របស់ស្ដេច តែស្ដេចមិនអាចធ្វើឲ្យគាត់ត្រូវអាម៉ាស់វិញទេ។
គឺមាននាវាជាច្រើនពីស្រុកគីទីមមកច្បាំងនឹងស្ដេច ធ្វើឲ្យស្ដេចបាក់ទឹកចិត្ត ហើយដកទ័ពថយទៅវិញ។ តាមផ្លូវ ស្ដេចខឹងជាខ្លាំង ហើយក៏ធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ ដោយរួមគំនិតជាមួយអស់អ្នកដែលក្បត់សម្ពន្ធមេត្រីដ៏វិសុទ្ធ។
មានទ័ពសំពៅមកពីស្រុកគីទីម ពួកគេនឹងបង្ក្រាបអាសស៊ើរ និងហេប៊ើរ ក៏ប៉ុន្តែ អ្នកទាំងនោះក៏នឹងត្រូវអន្តរាយដែរ»។
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។
អស់អ្នកដែលបានឃើញបញ្ញើនេះ ក៏លាន់មាត់គ្រប់ៗគ្នាថា៖ «តាំងពីជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីបមក គេមិនដែលជួបប្រទះហេតុការណ៍បែបនេះឡើយ។ ដូច្នេះ ត្រូវតែពិនិត្យមើលការណ៍នេះ ឲ្យបានល្អិតល្អន់ ហើយពិភាក្សាគ្នាថា តើយើងគួរសម្រេចបែបណា?»។