យេរេមា 17:21 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា: ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន! កុំលីសែងអ្វីនៅថ្ងៃឈប់សម្រាកឡើយ ហើយក៏កុំយករបស់ទាំងនោះឆ្លងកាត់ទ្វារក្រុងយេរូសាឡឹមដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរប្រុងប្រយ័ត្នខ្លួន កុំលីសែងបន្ទុកអ្វី ចូលមកតាមទ្វារក្រុងយេរូសាឡិមនៅថ្ងៃសប្ប័ទឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន! កុំលីសែងអ្វីនៅថ្ងៃសប្ប័ទ*ឡើយ ហើយក៏កុំយករបស់ទាំងនោះឆ្លងកាត់ទ្វារក្រុងយេរូសាឡឹមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរប្រុងប្រយ័តខ្លួន កុំឲ្យលីសែងបន្ទុកអ្វី ចូលមកតាមទ្វារក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាកឡើយ |
ចូរកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។
មនុស្សណាក៏ដោយឲ្យតែប្រព្រឹត្តដូច្នេះ គឺគោរពថ្ងៃឈប់សម្រាបានត្រឹមត្រូវឥតខ្ចោះ ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ មុខជាមានសុភមង្គលមិនខាន!
ប្រសិនបើអ្នកមិនធ្វើការរកស៊ីនៅថ្ងៃឈប់សម្រាក ប្រសិនបើអ្នកមិនស្វែងរកកំរៃ នៅថ្ងៃដ៏វិសុទ្ធរបស់យើង ប្រសិនបើអ្នកចាត់ទុកថ្ងៃឈប់សម្រាក ថាជាថ្ងៃមួយដ៏សប្បាយ ជាថ្ងៃដ៏វិសុទ្ធរបស់អុលឡោះតាអាឡា ហើយប្រសិនបើអ្នកគោរពថ្ងៃនោះពិតមែន គឺមិនរកស៊ី មិនរកកំរៃ និងមិននិយាយតថ្លៃនោះទេ
អ៊ីសាមានប្រសាសន៍ទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្ដី ដែលអ្នករាល់គ្នាស្ដាប់នេះឲ្យមែនទែន។ អុលឡោះនឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់ ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ ហើយទ្រង់នឹងបន្ថែមឲ្យអ្នករាល់គ្នា
ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ អុលឡោះនឹងប្រទានឲ្យថែមទៀត តែអ្នកណាដែលគ្មាន អុលឡោះនឹងហូតយកនូវអ្វីៗដែលខ្លួនស្មានថាមាននោះផង»។
ដូច្នេះសូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះរសអុលឡោះដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំអះរបស់អុលឡោះ ដែលទ្រង់បានលោះមក ដោយសារឈាមរបស់អ៊ីសា។
ចូរប្រយ័ត្ន កុំបណ្តោយឲ្យចិត្តរបស់អ្នករាល់គ្នាវង្វេងចេញពីអុលឡោះតាអាឡា ទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃឡើយ។
«នៅថ្ងៃដែលអុលឡោះតាអាឡា មានបន្ទូលមកកាន់អ្នករាល់គ្នាពីក្នុងភ្លើង នៅភ្នំហោរែប អ្នករាល់គ្នាពុំបានឃើញទ្រង់មានភិនភាគបែបណាឡើយ ហេតុនេះតោងប្រយ័ត្នស្មារតី
ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន កុំបំភ្លេចសម្ពន្ធមេត្រីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានចងជាមួយអ្នកឲ្យសោះ។ កុំធ្វើរូបចម្លាក់ ឬរូបតំណាងអ្វីមួយ ផ្ទុយពីបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានហាមឡើយ
«ហេតុនេះ ចូរប្រយ័ត្ន ហើយប្រុងស្មារតីរៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក ដើម្បីកុំឲ្យភ្លេចហេតុការណ៍ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ហើយក្រែងលោចិត្តរបស់អ្នកលែងនឹកនាដល់ហេតុការណ៍នោះ។ ចូរប្រាប់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងអំពីហេតុការណ៍នេះដែរ។
ចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ចូរស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។