Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 17:20 - អាល់គីតាប

20 ចូរ​ប្រកាស​ប្រាប់​ពួក​គេ​ថា: “ស្តេច និង​ប្រជា‌ជន​យូដា​ទាំង​មូល ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់ ដែល​ចេញ​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ត្រូវ​ប្រាប់​គេ​ថា ឱ​ពួក​ស្ដេច​យូដា និង​បណ្ដា​ជន​ជាតិ​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ចូរ​ប្រកាស​ប្រាប់​ពួក​គេ​ថា: “ព្រះ‌មហា‌ក្សត្រ និង​ប្រជា‌ជន​យូដា​ទាំង​មូល ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់ ដែល​ចេញ​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ឱ​ពួក​ស្តេច​យូដា នឹង​បណ្តាជន‌ជាតិ​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

សូមមើលជំពូក ចម្លង




យេរេមា 17:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ជម្រាប​ស្ដេច និង​ម្តាយ​របស់​ស្ដេច​ថា: “សូម​នៅ​ផ្ទាល់​នឹង​ដី​ទៅ! ដ្បិត​មកុដ​រាជ្យ​របស់​ស្តេច បាន​ធ្លាក់​ចុះ​ពី​ក្បាល​ហើយ”។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ឈរ​នៅ​មាត់ “ទ្វារ​ប្រជា‌ជន” ជា​ទ្វារ​ដែល​ស្ដេច​ស្រុក​យូដា​តែងតែ​ចេញ​ចូល និង​ទ្វារ​ទាំង​ប៉ុន្មាន​ទៀត​នៅ​ក្រុង​យេរូ‌សាឡឹម។


អ្នក​ត្រូវ​ប្រកាស​ដូច​ត​ទៅ: “ស្តេច​ស្រុក​យូដា និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ សូម​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា: យើង​នឹង​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មាន​នៅ​ទី​នេះ។ អស់​អ្នក​ដែល​ឮ​ដំណឹង​នេះ​នឹង​ក្ដុក‌ក្ដួល​ចិត្ត​យ៉ាង​ខ្លាំង។


ប្រជា‌ជន​យូដា​បោះ​បង់​ចោល​យើង ពួក​គេ​ធ្វើ​ឲ្យ​កន្លែង​នេះ​ក្លាយ​ទៅ​ជា​សៅ‌ហ្មង គឺ​ពួក​គេ​ជូន​សក្ការ‌បូជា​គោរព​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​ពុំ​បាន​ជួយ​ថែ‌រក្សា​ពួក​គេ​ផ្ទាល់ ឬ​ដូនតា​របស់​ពួក​គេ ឬ​ស្តេច​របស់​ជន‌ជាតិ​យូដា​ទាល់​តែ​សោះ។ ពួក​គេ​ធ្វើ​ឲ្យ​កន្លែង​នេះ​ប្រឡាក់​ពេញ​ដោយ​ឈាម​របស់​ជន​ស្លូត​ត្រង់។


«ចូរ​ប្រកាស​ប្រាប់​ញាតិ‌វង្ស​របស់​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: សូម​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!


ស្តេច​ស្រុក​យូដា ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ស្តេច​ទត ព្រម​ទាំង​មន្ត្រី និង​ប្រជា‌ជន​ដែល​ចូល​តាម​ទ្វារ​នេះ សូម​ស្តេច និង​អស់​លោក​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!


ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​មនុស្ស​បះ‌បោរ - អ្នក​ត្រូវ​តែ​នាំ​ពាក្យ​យើង​ទៅ​ប្រាប់​ពួក​គេ។


«កូន​មនុស្ស​អើយ! យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត សម្រាប់​ពូជ‌ពង្ស​អ៊ីស្រ‌អែល។ កាល​ណា​អ្នក​ឮ​ពាក្យ​របស់​យើង ចូរ​យក​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ក្នុង​នាម​យើង​ផង។


អ៊ីមុាំ​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ! ពូជ‌ពង្ស​អ៊ីស្រ‌អែល​អើយ ចូរ​ផ្ចង់​ចិត្ត! ញាតិ​វង្ស​របស់​ស្ដេច​អើយ ចូរ​ត្រង់​ត្រាប់​ស្ដាប់! គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​ត្រូវ​រក​យុត្តិធម៌ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ដាក់​អន្ទាក់​នៅ​មីសប៉ា អ្នក​រាល់​គ្នា​បោះ​សំណាញ់​នៅ​ភ្នំ​តាបោរ


ពួក​ជំទាវ​នៅ​ក្រុង​សាម៉ារី​ដែល​ប្រៀប ដូច​ជា​គោ​ញី​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ: អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុគ៌ត សង្កត់‌សង្កិន​ជន​ក្រីក្រ ហើយ​ពោល​ទៅ​ប្ដី​របស់​ខ្លួន​ថា “ចូរ​យក​ស្រា​មក​ផឹក!”។


ពួក​មេ​ដឹក​នាំ​កូន​ចៅ​យ៉ាកកូប និង​ពួក​អ្នក​គ្រប់‌គ្រង​លើ ពូជ‌ពង្ស​អ៊ីស្រ‌អែល​អើយ សូម​ស្ដាប់​ពាក្យ​ខ្ញុំ! អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ហ៊ូកុំ។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ ឲ្យ​មែន​ទែន!”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម