អុលឡោះមានបន្ទូល ទៅកាន់មនុស្សអាក្រក់ថា៖ ហេតុដូចម្ដេចបានជាអ្នកចេះតែសូត្រ ហ៊ូកុំរបស់យើង ហើយចេះតែទន្ទេញថា បានចងសម្ពន្ធមេត្រីជាមួយយើងដូច្នេះ?
យេរេមា 11:15 - អាល់គីតាប «ប្រជាជនជាទីស្រឡាញ់របស់យើងកំពុងតែ ប្រព្រឹត្តអំពើវៀចវេរយ៉ាងច្រើនឥតគណនា តើពួកគេមកក្នុងដំណាក់យើងធ្វើអ្វីទៀត? តើពួកគេនឹកស្មានថានឹងបានរួចខ្លួន ដោយយកគូរបានមកឲ្យយើង និងបន់ស្រន់យើងឬ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើស្ងួនសម្លាញ់របស់យើងមានសិទ្ធិអ្វីចូលមកក្នុងដំណាក់របស់យើងទៀត ដ្បិតគេបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ជាច្រើន? តើពាក្យបន់ស្រន់របស់គេ និងយញ្ញបូជារបស់គេ ការពារមិនឲ្យគេវិនាសបានឬ? គេរីករាយនឹងប្រព្រឹត្តតែអំពើអាក្រក់! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រជាជនជាទីស្រឡាញ់របស់យើងកំពុងតែ ប្រព្រឹត្តអំពើវៀចវេរយ៉ាងច្រើនឥតគណនា តើពួកគេមកក្នុងដំណាក់យើងធ្វើអ្វីទៀត? តើពួកគេនឹកស្មានថានឹងបានរួចខ្លួន ដោយយកយញ្ញបូជាមកឲ្យយើង និងបន់ស្រន់យើងឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើស្ងួនសំឡាញ់របស់អញមានការអ្វីនៅក្នុងផ្ទះអញទៀត ដ្បិតនាងបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ជាមួយនឹងមនុស្សជាច្រើនទៅហើយ ឯសាច់ដែលបានញែកជាបរិសុទ្ធ នោះនឹងបាត់ពីមុខឯងទៅកាលណាឯងប្រព្រឹត្តអំពើអាក្រក់ នោះឯងមានចិត្តរីករាយ |
អុលឡោះមានបន្ទូល ទៅកាន់មនុស្សអាក្រក់ថា៖ ហេតុដូចម្ដេចបានជាអ្នកចេះតែសូត្រ ហ៊ូកុំរបស់យើង ហើយចេះតែទន្ទេញថា បានចងសម្ពន្ធមេត្រីជាមួយយើងដូច្នេះ?
សូមមកសង្គ្រោះយើងខ្ញុំ ដោយអំណាចរបស់ទ្រង់ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់ របស់ទ្រង់បានរួចជីវិត។
មនុស្សល្ងីល្ងើ ចូលចិត្តប្រព្រឹត្តអំពើអាក្រក់ទុកដូចជាល្បែងកំសាន្ត រីឯមនុស្សមានប្រាជ្ញារមែងចូលចិត្តស្វែងរកការចេះដឹងវិញ។
អុលឡោះតាអាឡាមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ឡើយ តែទ្រង់ទទួលពាក្យទូរអាអង្វររបស់មនុស្សទៀងត្រង់។
ជនទាំងនោះសប្បាយចិត្តតែនឹង ប្រព្រឹត្តអំពើអាក្រក់ ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។
អុលឡោះមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកជូនដោយបំណងអាក្រក់។
អ្នកណាមិនព្រមស្តាប់តាមហ៊ូកុំរបស់អុលឡោះទេ សូម្បីតែពាក្យទូរអារបស់អ្នកនោះ ក៏គួរឲ្យស្អប់ខ្ពើមដែរ។
អុលឡោះតាអាឡាមានបន្ទូលថា: លិខិតបញ្ជាក់ថា យើងលែងលះម្ដាយអ្នករាល់គ្នានៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? យើងបានលក់អ្នករាល់គ្នា ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត យើងបានលែងលះម្ដាយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាបះបោរ!
យើងបោះបង់ចោលដំណាក់របស់យើង យើងលះបង់ចោលកេរមត៌ករបស់យើង យើងប្រគល់ប្រជាជនជាទីស្រឡាញ់របស់យើង ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
យើងបានឃើញការផិតក្បត់ តំរេកតណ្ហា និងអំពើពេស្យាចារដ៏ថោកទាបរបស់អ្នក នៅតាមកំពូលភ្នំ និងនៅតាមទីវាល យើងបានឃើញព្រះនានាដែលគួរស្អប់ខ្ពើម របស់អ្នក! យេរូសាឡឹមអើយ អ្នកត្រូវវេទនាជាពុំខាន ព្រោះអ្នកមិនព្រមជម្រះខ្លួនឲ្យបានបរិសុទ្ធទេ តើនៅដូច្នេះដល់កាលណាទៀត?»។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសា និងសាំយូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់អោនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ!
ចូរទៅស្រែកប្រកាសប្រាប់ អ្នកក្រុងយេរូសាឡឹមថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: «យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នក កាលអ្នកទើបនឹងពេញក្រមុំ ហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នក ពេលទើបនឹងរៀបការ គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថាន ជាកន្លែងដែលគ្មានអ្វីដុះ។
ពួកណាពី និងពួកអ៊ីមុាំសុទ្ធតែទុច្ចរិត សូម្បីតែនៅក្នុងដំណាក់របស់យើង ក៏ឃើញអំពើអាក្រក់របស់ពួកគេដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡាមានបន្ទូលថា៖ «កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ ដ្បិតយើងនៅតែជាម្ចាស់របស់អ្នករាល់គ្នា។ យើងនឹងយកម្នាក់ពីក្រុងមួយ ហើយយកពីរនាក់ទៀតពីកុលសម្ព័ន្ធមួយ ដើម្បីនាំអ្នករាល់គ្នាមកក្រុងស៊ីយ៉ូនវិញ។
យើងបានលែងលះអ៊ីស្រអែលដែលមានចិត្តសាវា ព្រោះតែអំពើប្រាសចាកសីលធម៌របស់នាង។ យើងក៏បានចេញលិខិតលែងលះឲ្យដែរ។ ប៉ុន្តែ យើងឃើញថា យូដាជាប្អូនដែលផិតក្បត់ មិនញញើតកោតខ្លាចឡើយ នាងក៏ទៅប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរទៅរួមរ័កជាមួយស្រីដែលមានគូស្នេហ៍ ជាស្រីផិតក្បត់នេះសាជាថ្មីចុះ ចូរស្រឡាញ់នាង ដូចអុលឡោះតាអាឡាស្រឡាញ់ជនជាតិអ៊ីស្រអែល ទោះបីពួកគេបែរចិត្តទៅរកព្រះដទៃ ហើយចូលចិត្តនំទំពាំងបាយជូរក៏ដោយ»។
ស្តេចចូលមកមើលភ្ញៀវនៅក្នុងរោងការ ឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ
ពេលគាត់ឃើញអ៊ីសា គាត់ក្រាបដល់ជើងអ៊ីសា ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱអ៊ីសាជាបុត្រារបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើអ្នកចង់ធ្វើអ្វីខ្ញុំ? សូមមេត្ដាកុំធ្វើទុក្ខទោសខ្ញុំអី»។
បើគិតតាមដំណឹងល្អ សាសន៍អ៊ីស្រអែលជាសត្រូវនឹងអុលឡោះ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ អុលឡោះស្រឡាញ់គេ មកពីអុលឡោះគិតដល់បុព្វបុរសរបស់គេ។
ចំពោះអ្នកដែលមានចិត្ដបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្ដសៅហ្មង និងមិនជឿអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់គេសុទ្ធតែសៅហ្មង។
តែឥឡូវនេះ បងប្អូនបែរជាក្អេងក្អាងអួតបំប៉ោងទៅវិញ។ ការអួតក្អេងក្អាងបែបនេះអាក្រក់ណាស់។