Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:28 - អាល់គីតាប

28 ពេល​គាត់​ឃើញ​អ៊ីសា គាត់​ក្រាប​ដល់​ជើង​អ៊ីសា ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​អ៊ីសា​ជា​បុត្រា​របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! តើ​អ្នក​ចង់​ធ្វើ​អ្វី​ខ្ញុំ? សូម​មេត្ដា​កុំ​ធ្វើ​ទុក្ខ​ទោស​ខ្ញុំ​អី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 នៅពេល​ឃើញ​ព្រះយេស៊ូវ គាត់​ក៏​ក្រាបចុះ​នៅមុខ​ព្រះអង្គ​ទាំង​ស្រែកឡើង ហើយ​ទូល​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ​ដ៏ខ្ពស់បំផុត​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​ទូលបង្គំ​? ទូលបង្គំ​ទូល​អង្វរ​ព្រះអង្គ សូម​កុំ​ធ្វើទុក្ខ​ទូលបង្គំ​ឡើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ពេល​ឃើញ​ព្រះយេស៊ូ​ គាត់​ក៏​ក្រាប​នៅ​ពី​មុខ​ព្រះអង្គ​ និង​បាន​ស្រែក​ទូល​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ខ្ញុំ​ និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹង​គ្នា?​ ខ្ញុំ​សូម​អង្វរ​ព្រះអង្គ​ កុំ​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​អី»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូវ គាត់​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូចម្ដេច​ជា​មួយ​ទូល​បង្គំ? ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​កុំ​ធ្វើ​ទុក្ខ​ទូល‌បង្គំ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 កាល​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​គាត់​ស្រែក​ឡើង ក៏​ទំលាក់​ខ្លួន​ក្រាប​នៅ​ចំពោះ​ទ្រង់ ទូល​ជា​សំឡេង​ខ្លាំង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់ ហើយ​នឹង​ទូលបង្គំ មាន​ការ​អ្វី​នឹង​គ្នា ទូលបង្គំ​សូម​អង្វរ​ទ្រង់ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ទូលបង្គំ​ឡើយ

សូមមើលជំពូក ចម្លង




លូកា 8:28
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​ប្រើ ដាវ​ដ៏​ធំ ហើយ​មុត និង​ប្រកប​ដោយ​អំណាច ដើម្បី​ដាក់​ទោស​ពស់​ដ៏​កំសាក ហើយ​មាន​កល‌ល្បិច ទ្រង់​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សំបើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។


អ្នក​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «បុត្រា​របស់​អុលឡោះ​អើយ! តើ​អ្នក​ចង់​ធ្វើ​អ្វី​យើង​ខ្ញុំ? អ្នក​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?»។


កាល​អ៊ីសា​ឡើង​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​មក​រក​អ៊ីសា។ គាត់​មាន​អ៊ីព្លេស​ចូល ហើយ​មិន​ស្លៀក​ពាក់ មិន​រស់​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​មក​ហើយ គឺ​គាត់​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។


អ៊ីព្លេស​សូម‌អង្វរ​ដូច្នេះ ព្រោះ​អ៊ីសា​បាន​បញ្ជា​វា​ឲ្យ​ចេញ​ពី​បុរស​នោះ វា​ចូល​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ គេ​បាន​យក​ច្រវាក់ ចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​អ៊ីព្លេស​នាំ​គាត់​ទៅ​ទី​ស្ម‌សាន។


អ្នក​ជឿ​ថា​អុលឡោះ​មាន​តែ​មួយ​ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្ដែ ពួក​អ៊ីព្លេស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។


ដ្បិត​អុលឡោះ​ពុំ​បាន​យោគ​យល់​ដល់​ពួក​ម៉ាឡា‌អ៊ីកាត់​ដែល​ប្រព្រឹត្ដ​អំពើ​បាប​ទេ ទ្រង់​បាន​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​នរ៉កា​អវិចី ដែល​ងងឹត​សូន្យ ហើយ​គេ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ​រង់‌ចាំ​ពេល​ទ្រង់​វិនិច្ឆ័យ​ទោស។


អ្នក​ណា​ប្រព្រឹត្ដ​អំពើ​បាប អ្នក​នោះ​កើត​ចេញ​ពី​អ៊ីព្លេស ដ្បិត​អ៊ីព្លេស​បាន​ប្រព្រឹត្ដ​អំពើ​បាប តាំង​ពី​ដើម​រៀង​មក។ បុត្រា​របស់​អុលឡោះ​បាន​មក ដើម្បី​រំលាយ​កិច្ចការ​របស់​អ៊ីព្លេស។


រីឯ​អ៊ីព្លេស​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​ឲ្យ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ណាពី​ក្លែង‌ក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រង‌ទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម