ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបាន នោះខ្ញុំនឹងនៅរង់ចាំគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
យូដាស 1:21 - អាល់គីតាប ចូរស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់របស់អុលឡោះ ទាំងទន្ទឹងរង់ចាំចិត្តមេត្ដាករុណារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង ដើម្បីទទួលជីវិតអស់កល្បជានិច្ចផង។ ព្រះគម្ពីរខ្មែរសាកល ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងទន្ទឹងរង់ចាំសេចក្ដីមេត្តារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ Khmer Christian Bible ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចុះ ទាំងទន្ទឹងរង់ចាំសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង សម្រាប់ជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូររក្សាជំនឿនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលនាំទៅរកជីវិតអស់កល្បជានិច្ចផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង ដើម្បីទទួលជីវិតអស់កល្បជានិច្ចផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយស្អាងចិត្តឡើងក្នុងសេចក្ដីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ហើយទាំងអធិស្ឋាន ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង |
ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបាន នោះខ្ញុំនឹងនៅរង់ចាំគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
ដ្បិតអុលឡោះប្រទានហ៊ូកុំតាមរយៈណាពីម៉ូសា ហើយមេត្តាករុណា និងសេចក្ដីពិតតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។
អ្នកណាមានបទបញ្ជារបស់ខ្ញុំ និងប្រតិបត្ដិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ អុលឡោះជាបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញឲ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។
ពេលគាត់ទៅដល់ ហើយឃើញក្តីមេត្តារបស់អុលឡោះដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្ដនៅស្មោះត្រង់នឹងអ៊ីសាជាអម្ចាស់ជានិច្ច។
បាបសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់យ៉ាងណា ក្តីមេត្តាករុណារបស់អុលឡោះក៏នឹងសោយរាជ្យដោយសារសេចក្ដីសុចរិតយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។
សេចក្ដីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្ដឡើយ ព្រោះអុលឡោះបានចាក់បង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់មកក្នុងចិត្ដយើង ដោយប្រទានរសអុលឡោះដ៏វិសុទ្ធមកយើង។
ដ្បិតលទ្ធផល នៃបាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់អុលឡោះវិញ គឺជីវិតអស់កល្បជានិច្ច រួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើង។
អ្វីៗដែលនៅស្ថានលើក្ដី នៅស្ថានក្រោមក្ដី ឬអ្វីៗផ្សេងទៀតដែលអុលឡោះបង្កើតមកក្ដី ក៏ពុំអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់អុលឡោះដែលទ្រង់បានសំដែងឲ្យយើងឃើញ ក្នុងអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់នៃយើងបានឡើយ។
សូមអ៊ីសាជាអម្ចាស់ដឹកនាំចិត្ដគំនិតបងប្អូន ឲ្យស្រឡាញ់អុលឡោះ និងមានចិត្ដស៊ូទ្រាំដែលអាល់ម៉ាហ្សៀសប្រទានឲ្យ។
មកដល់ធីម៉ូថេ ជាកូនដ៏ពិតប្រាកដរបស់ខ្ញុំក្នុងជំនឿ។ សូមអុលឡោះ ជាបិតា និងអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើងប្រទានសេចក្តីប្រណីសន្តោស ចិត្តមេត្ដាករុណា និងសេចក្ដីសុខសាន្ដដល់អ្នក។
សូមអ៊ីសាជាអម្ចាស់សំដែងចិត្តមេត្ដាករុណា ដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រ ដ្បិតគាត់តែងតែលើកទឹកចិត្ដខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។
សូមអ៊ីសាជាអម្ចាស់ប្រោសប្រទាន ឲ្យគាត់បានទទួលចិត្តមេត្ដាករុណាពីអម្ចាស់នៃយើង នៅថ្ងៃអ៊ីសាមក។ អ្នកដឹងច្បាស់ជាងគេស្រាប់ហើយថា កាលខ្ញុំនៅក្រុងអេភេសូ គាត់បានជួយ ជ្រោមជ្រែងខ្ញុំយ៉ាងណាខ្លះ។
មកដល់ធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់ សូមអុលឡោះជាបិតា និងអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើងប្រទានសេចក្តីប្រណីសន្តោស ចិត្តមេត្ដាករុណា និងសេចក្ដីសុខសាន្ដដល់អ្នក។
ឥឡូវនេះ អ៊ីសាជាអម្ចាស់ជាចៅក្រមដ៏សុចរិត បានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយគាត់នឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលគាត់មក គាត់មិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្ដស្រឡាញ់ ទន្ទឹងរង់ចាំគាត់មកយ៉ាងឱឡារិកនោះដែរ។
អាល់ម៉ាហ្សៀសក៏បានប្រគល់ជីវិតរបស់គាត់តែមួយដង ធ្វើជាគូរបាន ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ គាត់នឹងមកម្ដងទៀត តែលើកនោះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺគាត់មកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំគាត់។
ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែង ធ្វើឲ្យថ្ងៃដែលអ៊ីសាត្រូវមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។
រីឯយើងវិញ យើងបានស្គាល់ចិត្តស្រឡាញ់របស់អុលឡោះ ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ អុលឡោះជាសេចក្ដីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងអុលឡោះ ហើយអុលឡោះក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។
យើងដឹងហើយថា អ្នកកើតមកពីអុលឡោះ មិនប្រព្រឹត្ដអំពើបាបឡើយ ដ្បិតបុត្រាដែលកើតពីអុលឡោះមក ការពារអ្នកនោះ ហើយអ៊ីព្លេសកំណាចពុំអាចយាយីគេបានឡើយ។
ខ្ញុំ យូដាស ជាអ្នកបម្រើរបស់អ៊ីសាអាល់ម៉ាហ្សៀស និងជាប្អូនរបស់លោកយ៉ាកកូប សូមជម្រាបមកបងប្អូនដែលអុលឡោះជាបិតាបានត្រាស់ហៅ គឺអ្នកដែលទ្រង់ស្រឡាញ់ ហើយបម្រុងទុកសម្រាប់អ៊ីសាអាល់ម៉ាហ្សៀសសូមជ្រាប។
អុលឡោះអាចការពារបងប្អូន មិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ទ្រង់ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។
បងប្អូនយើងបានឈ្នះវា ដោយសារឈាមរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។