ខ្ញុំជាមនុស្សទន់ទាបណាស់ មិនសមឲ្យអុលឡោះសំដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះខ្ញុំ ដល់កំរិតនេះឡើយ។ កាលខ្ញុំបានឆ្លងទន្លេយ័រដាន់នេះទៅ ខ្ញុំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ខ្ញុំមានគ្នារហូតដល់ទៅពីរជំរំ។
ម៉ាថាយ 8:8 - អាល់គីតាប នាយទាហានជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ ខ្ញុំមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំទេ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន។ ព្រះគម្ពីរខ្មែរសាកល មេទាហានលើមួយរយនាក់ទូលតបថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំមិនស័ក្ដិសមនឹងទទួលព្រះអង្គមកក្រោមដំបូលផ្ទះរបស់ទូលបង្គំទេ។ ប៉ុន្តែសូមព្រះអង្គគ្រាន់តែមានបន្ទូលមួយព្រះឱស្ឋប៉ុណ្ណោះ នោះអ្នកបម្រើរបស់ទូលបង្គំនឹងជាសះស្បើយ។ Khmer Christian Bible នាយទាហាននោះទូលវិញថា៖ «លោកម្ចាស់អើយ! ខ្ញុំមិនស័ក្តិសមឲ្យលោកមកក្នុងផ្ទះរបស់ខ្ញុំទេ គឺសូមលោកគ្រាន់តែនិយាយពាក្យមួយម៉ាត់ប៉ុណ្ណោះ នោះបាវបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេទ័ពនោះទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំមិនសមនឹងទទួលព្រះអង្គនៅក្នុងផ្ទះទូលបង្គំទេ សូមគ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋប៉ុណ្ណោះ នោះអ្នកបម្រើរបស់ទូលបង្គំនឹងបានជាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាយទាហានទូលព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំប្របាទទេ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមេទ័ពទូលប្រកែកថា ព្រះអម្ចាស់អើយ ទូលបង្គំមិនគួរនឹងទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ សូមទ្រង់គ្រាន់តែមានបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ |
ខ្ញុំជាមនុស្សទន់ទាបណាស់ មិនសមឲ្យអុលឡោះសំដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះខ្ញុំ ដល់កំរិតនេះឡើយ។ កាលខ្ញុំបានឆ្លងទន្លេយ័រដាន់នេះទៅ ខ្ញុំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ខ្ញុំមានគ្នារហូតដល់ទៅពីរជំរំ។
ដ្បិតអ្វីៗទាំងអស់កើតមាន ដោយសារបន្ទូលរបស់ទ្រង់ ទ្រង់បង្គាប់យ៉ាងណា ក៏កើតមានយ៉ាងនោះមែន ។
«ចូរយកដំបង រួចអ្នក និងហារូន ជាបងរបស់អ្នក ប្រមូលសហគមន៍ឲ្យជួបជុំគ្នា។ ត្រូវបង្គាប់ថ្មដានៅចំពោះមុខពួកគេ នោះនឹងមានទឹកហូរចេញពីថ្មដា។ អ្នកត្រូវធ្វើឲ្យទឹកហូរចេញពីថ្មដានោះ សម្រាប់សហគមន៍ និងហ្វូងសត្វផឹក»។
ខ្ញុំធ្វើពិធីជ្រមុជអ្នករាល់គ្នាក្នុងទឹក ដើម្បីឲ្យអ្នករាល់គ្នាបានកែប្រែចិត្ដគំនិត ប៉ុន្ដែ អ្នកដែលមកក្រោយខ្ញុំ គាត់មានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់សូម្បីតែដោះស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង។ គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងរសអុលឡោះដ៏វិសុទ្ធ និងដោយភ្លើងវិញ។
ប៉ុន្ដែ យ៉ះយ៉ាប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!»។
អ៊ីសាលូកដៃទៅពាល់គាត់ ទាំងមានប្រសាសន៍ថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតពីរោគឃ្លង់ភ្លាម។
ខ្ញុំជាអ្នកនៅក្រោមបញ្ជាគេ ហើយមានកូនទាហាននៅក្រោមបញ្ជាខ្ញុំដែរ បើខ្ញុំបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។
មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។
កូនពៅជម្រាបឪពុកថា “លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុសនឹងហ៊ូកុំរបស់អុលឡោះ កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះ ជាកូនទៀតទេ”។
ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបដល់ជើងអ៊ីសា អង្វរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ សូមចេញឲ្យឆ្ងាយពីខ្ញុំទៅ ព្រោះខ្ញុំជាមនុស្សបាប»។
គាត់មកក្រោយខ្ញុំ គាត់មានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឲ្យខ្ញុំស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈរបស់គាត់ផង»។