Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:8 - ព្រះគម្ពីរខ្មែរសាកល

8 មេទាហានលើមួយរយនាក់​ទូល​តប​ថា៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​មិន​ស័ក្ដិសម​នឹង​ទទួល​ព្រះអង្គ​មក​ក្រោម​ដំបូល​ផ្ទះ​របស់ទូលបង្គំ​ទេ​។ ប៉ុន្តែ​សូម​ព្រះអង្គ​គ្រាន់តែ​មានបន្ទូល​មួយ​ព្រះឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នកបម្រើ​របស់ទូលបង្គំ​នឹង​ជាសះស្បើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 នាយ​ទាហាន​នោះ​ទូល​វិញ​ថា៖​ «លោកម្ចាស់​អើយ!​ ខ្ញុំ​មិន​ស័ក្តិសម​ឲ្យ​លោក​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ​ គឺ​សូម​លោក​គ្រាន់​តែ​និយាយ​ពាក្យ​មួយ​ម៉ាត់​ប៉ុណ្ណោះ​ នោះ​បាវបម្រើ​របស់​ខ្ញុំ​នឹង​ជា​សះស្បើយ​មិន​ខាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 មេ​ទ័ព​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​មិន​សម​នឹង​ទទួល​ព្រះ‌អង្គ​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ សូម​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​បាន​ជា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 នាយ​ទាហាន​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​លោក​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ សូម​លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តែ​មេ​ទ័ព​ទូល​ប្រកែក​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​មិន​គួរ​នឹង​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ សូម​ទ្រង់​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ‌ឱស្ឋ​មក​ប៉ុណ្ណោះ នោះ​បាវ​ទូលបង្គំ​នឹង​បាន​ជា​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 នាយ​ទាហាន​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់ ខ្ញុំ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​លោក​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ទេ សូម​លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​មិនស័ក្ដិសម​នឹង​អស់ទាំង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​អស់ទាំង​សេចក្ដីពិតត្រង់​ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត​ដល់​បាវបម្រើ​របស់ព្រះអង្គ​ឡើយ​។ ជាការពិត ទូលបង្គំ​បាន​ឆ្លង​ទន្លេយ័រដាន់​នេះ​ដោយមាន​តែ​ឈើច្រត់​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ ទូលបង្គំ​មានគ្នា​ដល់ទៅ​ពីរ​ជំរំ​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​សណ្ដាប់​បំណងប្រាថ្នា​របស់​មនុស្ស​តូចទាប​ហើយ​! ព្រះអង្គ​នឹង​ពង្រឹង​ចិត្ត​ពួកគេ ហើយ​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ


ព្រះអង្គ​ទ្រង់​ចាត់​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យមក ហើយ​ប្រោស​ពួកគេ​ឲ្យជា ព្រមទាំង​រំដោះ​ពួកគេ​ពី​រណ្ដៅមរណៈ​ផង​។


ដ្បិត​ព្រះអង្គ​បាន​មានបន្ទូល នោះក៏​កើតមាន ព្រះអង្គ​បាន​បង្គាប់ នោះក៏​នៅស្ថិតស្ថេរ​។


“ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក​សម្រាប់​ការកែប្រែចិត្ត​។ ប៉ុន្តែ​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ធំជាង​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ដោះ​ស្បែកជើង​របស់លោក​ផង​។ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ភ្លើង​។


ប៉ុន្តែ​យ៉ូហាន​ព្យាយាម​ឃាត់​ព្រះអង្គ ដោយ​ទូលថា​៖ “គឺ​ខ្ញុំ​ទេតើ ដែល​ត្រូវការ​ទទួលពិធីជ្រមុជទឹក​ពី​លោក ម្ដេចក៏​លោក​មករក​ខ្ញុំ​ទៅវិញ​?”។


ព្រះយេស៊ូវ​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ទាំង​មានបន្ទូលថា​៖“ខ្ញុំ​សុខចិត្ត​! ចូរឲ្យ​បានបរិសុទ្ធ​ចុះ”។ ភ្លាមនោះ គាត់​បានបរិសុទ្ធ​ពី​ជំងឺឃ្លង់​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​លោក​ថា​៖“ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យជា”។


តាមពិត ទូលបង្គំ​ក៏​ជា​មនុស្ស​នៅ​ក្រោម​អំណាច​គេ ហើយ​មាន​ទាហាន​នៅ​ក្រោម​ទូលបង្គំ​ដែរ​។ ទូលបង្គំ​ប្រាប់​ម្នាក់​ថា​: ‘ទៅ’ គេ​ក៏​ទៅ​; ប្រាប់​ម្នាក់ទៀត​ថា​: ‘មក’ គេ​ក៏​មក​; ហើយ​ប្រាប់​បាវបម្រើ​របស់ទូលបង្គំ​ថា​: ‘ធ្វើ​ការនេះ’ គេ​ក៏​ធ្វើ”។


ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ឲ្យ​គេ​ហៅថា​ជា​កូន​របស់លោកឪពុក​ទៀតទេ សូមឲ្យ​ខ្ញុំ​ធ្វើ​ដូចជា​ឈ្នួល​ម្នាក់​របស់លោកឪពុក​ផង”’។


កូនប្រុស​និយាយ​នឹង​ឪពុក​ថា​: ‘លោក​ឪពុក​អើយ ខ្ញុំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ស្ថានសួគ៌ និង​បាន​ប្រព្រឹត្តបាប​នៅចំពោះ​លោក​ឪពុក​ដែរ​។ ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ឲ្យ​គេ​ហៅថា​ជា​កូន​របស់លោកឪពុក​ទៀតទេ’។


នៅពេល​ឃើញ​ដូច្នេះ ស៊ីម៉ូន​ពេត្រុស​ក៏​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​យាង​ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ជា​មនុស្សបាប​!”។


ជា​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​របស់​លោក​ផង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម