អុលឡោះតាអាឡាមានបន្ទូលថា យើងចូលចិត្តយុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។
ម៉ាថាយ 27:6 - អាល់គីតាប ពួកអ៊ីមុាំរើសប្រាក់នោះ ទាំងពោលថា៖ «យើងគ្មានហ៊ូកុំនឹងបញ្ចូលប្រាក់នេះទៅក្នុងហិបជំនូនឡើយ ព្រោះជាប្រាក់បង់ថ្លៃឈាម»។ ព្រះគម្ពីរខ្មែរសាកល ពួកនាយកបូជាចារ្យរើសកាក់ប្រាក់ទាំងនោះ ហើយពោលថា៖ “ការដែលដាក់កាក់ប្រាក់ទាំងនេះក្នុងឃ្លាំងព្រះវិហារខុសច្បាប់ហើយ ពីព្រោះជាថ្លៃឈាម”។ Khmer Christian Bible ពួកសម្ដេចសង្ឃយកកាក់ប្រាក់ទាំងនោះមក ហើយនិយាយថា៖ «វាមិនត្រូវតាមវិន័យទេ ដែលដាក់កាក់ទាំងនេះទៅក្នុងហិបតង្វាយ ព្រោះវាជាថ្លៃឈាម»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្គ្រាជរើសប្រាក់កាក់នោះ ហើយពោលថា៖ «ប្រាក់កាក់នេះគ្មានច្បាប់នឹងទុកក្នុងហិបតង្វាយទេ ព្រោះជាប្រាក់បង់ថ្លៃឈាម ។» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាយកបូជាចារ្យរើសប្រាក់នោះ ទាំងពោលថា៖ «យើងគ្មានច្បាប់នឹងបញ្ចូលប្រាក់នេះទៅក្នុងហិបតង្វាយឡើយ ព្រោះជាប្រាក់បង់ថ្លៃឈាម »។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសង្គ្រាជ គេរើសប្រាក់នោះមកនិយាយថា ប្រាក់នេះគ្មានច្បាប់នឹងដាក់ទុកក្នុងឃ្លាំងទេ ពីព្រោះជាថ្លៃឈាម |
អុលឡោះតាអាឡាមានបន្ទូលថា យើងចូលចិត្តយុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។
អ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទាំងមូលទៅវិញ!។
ក្រោយពីបានពិភាក្សាគ្នាហើយ គេក៏យកប្រាក់នោះទៅទិញដីចម្ការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពជនបរទេស។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថាៈ “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយបានរាប់ថាគូរបាន ស្រេចទៅហើយ” (ពាក្យនេះប្រែថាទុកជាជំនូនជូនអុលឡោះ)។
បន្ទាប់មក គេបណ្ដើរអ៊ីសាចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យរំលងមិនបាន។
កុំនាំយកជំនូនរបស់ស្ត្រីពេស្យា ឬប្រាក់កំរៃរបស់ជនអបាយមុខ ចូលមកក្នុងដំណាក់របស់អុលឡោះតាអាឡាឡើយ ទោះបីគេយកមកជូន ដើម្បីលាបំណន់អ្វីមួយក៏ដោយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនពេញចិត្តនឹងជំនូនរបស់ជនទាំងពីរប្រភេទនេះទេ»។