ម៉ាថាយ 27:29 - អាល់គីតាប គេយកបន្លាមកក្រងធ្វើជាភួង បំពាក់លើក្បាលអ៊ីសា និងយកដើមត្រែងមកដាក់ក្នុងដៃស្ដាំឲ្យគាត់កាន់ រួចគេនាំគ្នាលុតជង្គង់មុខគាត់ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ ព្រះគម្ពីរខ្មែរសាកល ហើយក្រងមែកបន្លាជាមកុដ បំពាក់លើព្រះសិររបស់ព្រះអង្គ ព្រមទាំងដាក់ដើមត្រែងក្នុងព្រះហស្តស្ដាំរបស់ព្រះអង្គ រួចលុតជង្គង់នៅមុខព្រះអង្គ ចំអកឡកឡឺយដាក់ព្រះអង្គថា៖ “ជយោ! ស្ដេចនៃជនជាតិយូដា!”។ Khmer Christian Bible រួចពួកគេបានក្រងមកុដបន្លា មកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយដាក់ដើមត្រែងក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គ និងនាំគ្នាលុតជង្គង់នៅពីមុខព្រះអង្គ ដោយចំអកថា៖ «ថ្វាយបង្គំស្ដេចរបស់ជនជាតិយូដា!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក្រងបន្លាធ្វើជាមកុដមកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយយកដើមត្រែងដាក់ក្នុងព្រះហស្តស្តាំឲ្យព្រះអង្គកាន់ រួចគេលុតជង្គង់នៅមុខព្រះអង្គទាំងពោលចំអកថា៖ «សូមក្រាបថ្វាយបង្គំស្តេចសាសន៍យូដា!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកបន្លាមកក្រងធ្វើជាភួង បំពាក់លើព្រះសិរសាព្រះអង្គ និងយកដើមត្រែងមកដាក់ក្នុងព្រះហស្ដស្ដាំឲ្យព្រះអង្គកាន់ រួចគេនាំគ្នាលុតជង្គង់នៅមុខព្រះអង្គ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ក្រងភួងបន្លាបំពាក់លើព្រះសិរទ្រង់ ហើយយកដើមត្រែងដាក់នៅព្រះហស្តស្តាំ រួចគេលុតជង្គង់នៅចំពោះទ្រង់ ទាំងពោលចំអកថា ថ្វាយបង្គំស្តេចសាសន៍យូដា |
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធ និងជាម្ចាស់ដែលលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ទ្រង់មានបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់អុលឡោះតាអាឡា ដែលមានចិត្តស្មោះស្ម័គ្រ ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលបានជ្រើសរើសអ្នក។
គាត់ជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ គាត់ជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា គាត់ដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយគាត់ ហើយមិនរាប់រកគាត់ឡើយ។
អុលឡោះតាអាឡាអើយ! ទ្រង់បានលួងលោមខ្ញុំ ហើយខ្ញុំក៏យល់ព្រមតាម ទ្រង់បានបង្ខំខ្ញុំ ហើយទ្រង់ក៏បានឈ្នះខ្ញុំ។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នា សើចចំអក និងប្រមាថមាក់ងាយខ្ញុំ។
គេនឹងបញ្ជូនគាត់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីឲ្យពួកនោះចំអកដាក់គាត់ យករំពាត់វាយគាត់ ព្រមទាំងឆ្កាងសម្លាប់គាត់ទៀតផង ប៉ុន្ដែ បីថ្ងៃក្រោយមក គាត់នឹងរស់ឡើងវិញ»។
កាលយូដាសមកដល់ភ្លាម គាត់ដើរតម្រង់មករកអ៊ីសាហើយនិយាយថា៖ «សាឡាមមូអាឡៃគុមតួន!» រួចថើបអ៊ីសា។
គេបានសរសេរប្រកាស អំពីហេតុដែលគេធ្វើទោសអ៊ីសាថា «អ្នកនេះឈ្មោះអ៊ីសា ជាស្ដេចជនជាតិយូដា» ហើយគេបោះប្រកាសនោះ នៅពីខាងលើអ៊ីសា។
គេយកអាវពណ៌ក្រហមទុំមកពាក់ឲ្យអ៊ីសា រួចយកបន្លាមកក្រងធ្វើភួងបំពាក់ជាមកុដលើក្បាលអ៊ីសា។