Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:29 - Khmer Christian Bible

29 រួច​ពួកគេ​បាន​ក្រង​មកុដ​បន្លា​ មក​បំពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ​ ហើយ​ដាក់​ដើម​ត្រែង​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ និង​នាំ​គ្នា​លុត​ជង្គង់​នៅ​ពី​មុខ​ព្រះអង្គ​ ដោយ​ចំអក​ថា៖​ «ថ្វាយ​បង្គំ​ស្ដេច​របស់​ជនជាតិ​យូដា!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ហើយ​ក្រង​មែកបន្លា​ជា​មកុដ បំពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ ព្រមទាំង​ដាក់​ដើមត្រែង​ក្នុង​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ រួច​លុតជង្គង់​នៅមុខ​ព្រះអង្គ ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​ថា​៖ “ជយោ! ស្ដេចនៃជនជាតិយូដា​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 គេ​ក្រង​បន្លា​ធ្វើ​ជា​មកុដ​មក​បំពាក់​លើ​ព្រះ‌សិរ​របស់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​ដាក់​ក្នុង​ព្រះ‌ហស្ត​ស្តាំ​ឲ្យ​ព្រះ‌អង្គ​កាន់ រួច​គេ​លុត​ជង្គង់​នៅ​មុខ​ព្រះ‌អង្គ​ទាំង​ពោល​ចំអក​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 គេ​យក​បន្លា​មក​ក្រង​ធ្វើ​ជា​ភួង បំពាក់​លើ​ព្រះ‌សិរសា​ព្រះអង្គ និង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​ឲ្យ​ព្រះអង្គ​កាន់ រួច​គេ​នាំ​គ្នា​លុត​ជង្គង់​នៅ​មុខ​ព្រះអង្គ ទាំង​ពោល​ចំអក​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ​ទ្រង់ ហើយ​យក​ដើម​ត្រែង​ដាក់​នៅ​ព្រះ‌ហស្ត​ស្តាំ រួច​គេ​លុត​ជង្គង់​នៅ​ចំពោះ​ទ្រង់ ទាំង​ពោល​ចំអក​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា

សូមមើលជំពូក ចម្លង

អាល់គីតាប

29 គេ​យក​បន្លា​មក​ក្រង​ធ្វើ​ជា​ភួង បំពាក់​លើ​ក្បាល​អ៊ីសា និង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ដៃ​ស្ដាំ​ឲ្យ​គាត់​កាន់ រួច​គេ​នាំ​គ្នា​លុត​ជង្គង់​មុខ​គាត់ ទាំង​ពោល​ចំអក​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:29
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​នឹង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​គេ​ចំអក​ វាយ​នឹង​ខ្សែតី​ ហើយ​ឆ្កាង​ ប៉ុន្ដែ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី‍»‍។​


គាត់​ចូល​មក​ជិត​ព្រះយេស៊ូ​ភ្លាម​ ហើយ​ទូល​ថា៖​ «ជម្រាប​សួរ​លោកគ្រូ»​ រួច​ក៏​ថើប​ព្រះអង្គ។​


ពួកគេ​ដាក់​ស្លាក​នៅ​ខាង​លើ​ព្រះសិរ​របស់​ព្រះអង្គ​ ដែល​សរសេរ​ពី​ទោស​របស់​ព្រះអង្គ​ថា៖​ «នេះ​ជា​យេស៊ូ​ ជា​ស្ដេច​របស់​ជនជាតិ​យូដា»។​


ពួកគេ​បាន​បំពាក់​សំពត់​ព៌ណ​ស្វាយ​ឲ្យ​ព្រះអង្គ​ និង​យក​មកុដ​បន្លា​ដែល​គេ​ក្រង​ មក​បំពាក់​ឲ្យ​ព្រះអង្គ​


រួច​ពួកគេ​ចាប់​ផ្ដើម​គំនាប់​ព្រះអង្គ​ ដោយ​ចំអក​ថា៖​ «សូម​ថ្វាយ​បង្គំ​ស្ដេច​របស់​ជន​ជាតិ​យូដា!»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម